Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាំកុងត្រួលខេត្តពោធិ៍សាត់ ចុះអង្កេតរកទំនិញខូចគុណភាព នៅផ្សារពោធិ៍សាត ពិសេសម្សៅទឹកដោះគោ ម៉ាក Celia and Picot

08-01-2018 13:42

(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេតពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជាធរដែនដី នៅព្រឹកថ្ងៃ៨ ខែមករា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យទំនិញ នៅតាមផ្សារស្តង់ និងដេប៉ូលក់ស្រាបៀរ នៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក តូច ចៅកុយ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យរកទំនិញខូចគុណភាព ជាពិសេស ស្វែងម្សៅទឹកដោះគោ ម៉ាក Celia and Picot ដែលក្រុមហ៊ុនបានប្រកាសប្រមូលយកមកវិញ។

លោក តូច ចៅកុយ បានឲ្យដឹងទៀតថា ជាលទ្ធផល ក្រុមការងារពុំបានរកឃើញ មានវត្តមាន ម្សៅទឹកដោះគោម៉ាក Celia and Picot មានលក់នៅក្នុងផ្សារពោធិ៍សាត់ឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹង ដល់សាធារណជន ពាណិជ្ជករ នាំចូល អាជីវករលក់ដុំ លក់រាយ សូមមេត្តាជ្រាបថា ក្រុមហ៊ុន GROUPE LACTALiS បានប្រកាសព័ត៌មានជាថ្មី ទៀតស្តីពី «ការប្រមូលត្រឡប់មកវិញទាំងអស់ នូវផលិតផលម្សៅទឹកដោះគោ សំរាប់ទារក និងកុមារតូចៗ និងផលិតផល ចិញ្ចឹមទារក និងកុមារដែលផលិតនៅរោងចក្រ Craon» ដែលទឹកដោះគោទាំងនេះ មានផ្ទុកជាតិបាត់តេរី នាំឲ្យប៉ះពាល់ដល់សុខភាពទារក និងកុមារតូចៗយ៉ាងខ្លាំងនៅពេលបានបរិភោគ៕