Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារយុវជនគណបក្សខេត្តសៀមរាប និង ស.ស.យ.ក តាំងពិព័រណ៍រូបភាពកម្ពុជា១៩៥៣-២០១៨ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៣៩ នៃទិវាជ័យជន្នះ ៧មករា

08-01-2018 12:26

(សៀមរាប)៖ ក្រុមការងារយុវជន គណបក្សខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានតាំងពិព័រណ៍រូបភាពកម្ពុជា ១៩៥៣-២០១៨ ដើម្បីចូលរួម អបអរសាទរ ខួបលើកទី៣៩ នៃទិវាជ័យជន្នះ ៧មករា ក៏ដូចជារំលឹកឡើងវិញ ពីការដឹកនាំ និងគ្រប់គ្រងប្រទេស ពីជំនាន់មួយ ទៅជំនាន់មួយ។

ការតាំងពិព័រណ៍រូបភាពកម្ពុជា ១៩៥៣-២០១៨នេះ ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃ ពោលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅសួនច្បារ ព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប។

ស.ស.យ.ក ក៏បានសូមនិមន្ត និងគោរពអញ្ជើញ ព្រះសង្ឃ យុវជន សិស្សានុសិស្ស និស្សិត និងសាធារណជន ចូលរួមទស្សនា​ការតាំងពិព័រណ៍រូបភាព កម្រងរូបភាពកម្ពុជា ពីឆ្នាំ១៩៥៣-២០១៨ នៅសួនមុខច្បារ មុខព្រះរាជដំណាក់ផងដែរ។

នៅថ្ងៃ៧ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ ក្រោយពីបានបញ្ចប់មីទ្ទិញ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជំនះ ៧មករា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ សួរសុខទុក្ខ ចែកអំណោយ ជូនបងប្អូនអ្នកជំងឺ ចំនួន៤៥៥ នាក់ ដែលកំពុងសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យភូមិភាគ៤។

បន្ទាប់មកទៀត សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយស អញ្ជើញចូលទស្សនា ពិព័រណ៌កម្រងរូបភាពកម្ពុជា ឆ្នាំ១៩៥៣-ឆ្នាំ២០១៨ ដែលរៀបចំឡើង ដោយក្រុមការងារយុវជនគណបក្សខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផងដែរ៕