Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សជាង១២០០នាក់ រួមជាមួយថ្នាំញៀន ជិត៥ពាន់គីឡួក្រាម និងវត្ថុតាងមួយចំនួនធំ ត្រូវបានកម្លាំងនគរបាលចុះបង្រ្កាប នៅក្នុងចុងឆ្នាំ២០១៧

08-01-2018 11:30

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារ ប្រចាំខែធ្នូ ឆ្នាំ២០១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅក្នុងខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលជាតិ បានចុះបង្ក្រាបករណីគ្រឿងញៀន បានជាង៦០០ករណី ក្នុងនោះឃាត់ខ្លួនបានជាង១២០០នាក់ ដកហូតបានថ្នាំញៀន ជិត៥ពាន់គីឡួក្រាម និងវត្ថុតាងមួយចំនួនធំ។

របាយការណ៍ខាងលើនេះ បានបង្ហាញឲ្យដឹង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅការងារអនុវត្តបន្តប្រចាំខែមករា ឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរៀបចំធ្វើឡើង ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ។

របាយការណ៍ បានបញ្ជាក់ថា នៅក្នុងខែធ្នូ ឆ្នាំ២០១៧ បទល្មើសគ្រឿងញៀន កម្លាំងនគរបាល បង្ក្រាបបានចំនួន៦១៨ករណី ឃាត់ខ្លួនបានចំនួន ១,២១០នាក់ (ស្រី១០១នាក់) ក្នុងនោះ ជនជាតិបរទេស១៥នាក់ (ស្រី៣នាក់) និង១៦ដីកា ឃាត់ខ្លួន១៥នាក់។

របាយការណ៍ បន្ដទៀតថា ក្នុងនោះ ដកហូតបានវត្ថុតាង រួមមាន៖ ថ្នាំញៀនសរុប ៤,៨៩១ គីឡូក្រាម, រថយន្ដ៦គ្រឿង, ម៉ូតូ២១៦គ្រឿង និងឧបករណ៍វេចខ្ចប់ មួយចំនួនទៀត។ វត្ថុតាង និងជនល្មើស ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត៕