(ព្រៃវែង)៖ នៅវេលាម៉ោង០១៖៣០រសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ នៅពហុកីឡដ្ឋានបាល់ទះ ខេត្ដព្រៃវែង នឹងរៀបចំពិធីបិទ ការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ដណ្ដើមយកពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ដើម្បីអបអរសាទរ ទិវាជ័យជន្នះ ៧មករា ខួបទី៣៩។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការរៀបចំការប្រកួត ដែល Fresh News ទទួលបាននៅថ្ងៃ០៨ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ពិធីបិទការប្រកួតនេះ នឹងរៀបចំធ្វើឡើង ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
សេចក្ដីប្រកាសព័ត៌មាន បានបន្ដទៀតថា ជាមួយគ្នានេះដែរ ក៏នឹងមានការប្រកួតផ្ដាច់ព្រ័ត្រ រវាងក្រុមកីឡាករបាល់ទះ ក្រសួងមហាផ្ទៃ ជាមួយក្រុមកីឡាករបាល់ទះ កងពលធំអន្ដរាគមន៍លេខ៣ ផងដែរ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការរៀបចំការប្រកួត៖