(ភ្នំពេញ)៖ ហាងកាហ្វេ អារ៉ាប៊ីធា «ARABITIA» នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ បានបើកសម្ពោធសាខាថ្មី ទួលទំពូង២ របស់ខ្លួនជាផ្លូវការហើយ ដែលជាសាខាទី៧ នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបើកលក់រយៈពេល៣ថ្ងៃ កន្លងមកចាប់ពីថ្ងៃទី៥ ខែមករា ដោយទទួលបានការគាំទ្រយ៉ាងខ្លំាំងពីសំណាក់អតិថិជន។ ចំពោះសាខាទី៧នេះ គឺស្ថិតនៅលើបណ្តោយ ផ្លូវលេខ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងឱកាសបើកសម្ពោធជាផ្លូវការ សាខាទី៧ទួលទំពូង នៃហាងកាហ្វេ អារ៉ាប៊ីធា «ARABITIA» គឺមានការចូលរួមពីសំណាក់លោក ព្រី សាឌី ប្រធានផ្នែកប្រតិបត្តិការហាងកាហ្វេ អារ៉ាប៊ីធា «ARABITIA» នៃក្រុមហ៊ុន ស៊ីភីគ្រុប និងលោកជំទាវ ប៊ុន ចាន់ធូ ម្ចាស់ហាងកាហ្វេ អារ៉ាប៊ីធា «ARABITIA» សាខាទី៧ទួលទំពូង។
លោកស្រី លាង ណារី ម្ចាស់ហាងកាហ្វេអារ៉ាប៊ីធា «ARABITIA» សាខាទី៧ទួលទំពូងបានថ្លែងថា ហាងកាហ្វេអារ៉ាប៊ីធា «ARABITIA» ជាកាហ្វេដែលទទួលចំណាត់ថ្នាក់ ប្រជាប្រិយភាពនៅប្រទេសថៃ ថ្មីៗនេះដោយសារតែមានការគាំទ្រ ហាងកាហ្វេអារ៉ាប៊ីធា «ARABITIA» ក៏ពង្រីកទីផ្សាររបស់ខ្លួនមកកម្ពុជា មកទល់ពេលនេះ គឺមាន៧សាខាហើយ ដែលបានបើកដំណើរការជាស្ថាពរ។ នេះពិតជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកនិយមទទួលការហ្វេ ជាមួយនឹងកន្លែងមានផាសុកភាពទៀតផង។
លោកស្រី លាង ណារី បានបន្តទៀតថា ហាងកាហ្វេអារ៉ាប៊ីធា «ARABITIA» មិនត្រឹមតែប្រកបដោយគុណភាពល្អ និងរសជាតិឆ្ងាយប៉ុណ្ណោះទេ ថែមទំាងជាទីកន្លែង សម្រាកលំហែខួរក្បាល កន្លែងធ្វើការ កន្លែងណាត់ជួប ជជែកកម្សាន្តទំាងជាលក្ខណៈមិត្តភាព និងការងារទៀតផង។
លោកស្រីបានបន្តថា ហាងកាហ្វេអារ៉ាប៊ីធា «ARABITIA» មួយនេះអាចទាក់ទាញអតិថិជន បានច្រើនជាងហាងកាហ្វេ ដោយសារតែលោកស្រី គិតថា ទីតំាំងនៅនេះជាចំណុចសេដ្ឋកិច្ចទី២ ក្នុងរាជធានីភ្នំពេញ ទើបជំរុញឲ្យលោកស្រីហ៊ាន បោះវិនិយោទុនក្នុងទឹកប្រាក់ជាង២០ម៉ឺនដុល្លារដូច្នេះ ដើម្បីបើកជំនួញមួយនេះឲ្យជោគជ័យ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃបើកសម្ពោធជាផ្លូវការនេះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ហាងកាហ្វេអារ៉ាប៊ីធា «ARABITIA» នឹងផ្តល់ជូននូវកម្មវិធីពិសេសដល់អតិថិជន គឺទិញ១ថែម១ផងដែរ៕