(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែវ ពង្ស អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានជនអនាមិកលួច (Hack) គណនី Facebook យកទៅគ្រប់គ្រងរួច Chat ខ្ចីលុយគេ និងប្រើប្រាស់ក្នុងគោលបំណងមិនល្អ។
ថ្លែងប្រាប់បណ្តញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ កែ ពង្ស បានអះអាងថា ចាប់ពេលនេះទៅ លោកមិនទទួលខុសត្រូវឡើយ ចំពោះគណនី Facebook ដែលដាក់ឈ្មោះថា «Keo Pong» រាល់ព័ត៌មាន ឬទង្វើផ្សេងៗដែលបង្ហោះដោយ Facebook នេះ។
ជាមួយគ្នានេះ លោកក៏សូមអំពាវនាវដល់សមត្ថកិច្ច ជួយស៉ើបអង្កេត ស្វែងរកចាប់ខ្លួនជនខិលខូច ដែល Hack យក Facebook របស់លោកនេះ មកកាត់ទោសតាមផ្លូវច្បាប់៕