Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឈើដ៏សន្ធឹកសណ្ធាប់ត្រូវបានឈ្មួញលាក់ទុកក្នុងព្រៃ នៅខេត្តក្រចេះ តែត្រូវកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប និងប្រមូលរក្សាទុកទាន់ពេល

07-01-2018 18:11

(ក្រចេះ)៖ ឈើជ្រុង និងឈើមូលដ៏សន្ធឹកសណ្ធាប់ ត្រូវបានឈ្មួញលាក់ទុកក្នុងព្រៃ ត្រង់ភូមិសាស្ត្រស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ សហការគ្នាចុះបង្ក្រាប និងប្រមូលរក្សាទុកទាន់ពេលវេលា។

ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដែលក្នុងនោះ មានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៧០៦ កម្លាំងនគរបាលប៉ុស្តិ៍វឌ្ឍនៈ និងកម្លាំងវីរសេនាតូចលេខ១ កងអនុសេនាធំលេខ២ បានបង្ក្រាបឈើអា និងឈើមូលប្រភេទឈ្លីក ដែលឈ្មួញលាក់ទុកក្នុងព្រៃ។

លោកថា ការចុះបង្ក្រាបឈើជ្រុង និងឈើមូលជាច្រើនម៉ែត្រគូបខាងលើ មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៥ និងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅឃុំចំនួនពីរ គឺឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

លោកបានបន្ដថា រយៈពេលចំនួន២ថ្ងៃ កម្លាំងចម្រុះបានធ្វើការបង្ក្រាបទាំងឈើអា និងឈើមូលបានជិត១០០ដុំ ទាំងពីសង្កាត់ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងដោយគ្មានម្ចាស់ទទួលខុសត្រូវ វត្ថុតាងខាងលើត្រូវបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ និងសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍនៈ៕