(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការចាប់ឆ្នោតជាសាធារណៈ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ ដើម្បីកំណត់លេខរៀងគណបក្សនយោបាយ ដែលចូលរួមបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាអាណត្តិទី៤។
ការចាប់ឆ្នោតនេះ នឹងធ្វើឡើងនៅក្រសួងមហាផ្ទៃវេលាម៉ោង៨៖៣០នាទីព្រឹក ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ហើយលទ្ធផលនៃការចាប់ឆ្នោតនេះ នឹងប្រកាសដោយ លោក ទេព នីថា អគ្គលេខាធិការនៃគ.ជ.ប។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៦២អាសនៈ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតនេះមានចំនួន៤គណបក្សរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតតែតំណាងរាស្រ្តក្នុងតំណែង ១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង ១១,៥៧២ ពោលការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភាមិនមានការចូលរួមពីប្រជាពលរដ្ឋទូទៅនោះឡើយ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់គ.ជ.ប៖