សេចក្ដីជូនដំណឹង ស្ដីពីការវៈកាត់ មាត់ឆែប ក្រអូមឆែប ពិការស្លឹកត្រចៀកពីកំណើត និងពិការភាពមុខមាត់ផ្សេងៗ
07-01-2018 16:13
(សៀមរាប)៖ អង្គការស្នាមញញឹមកម្ពុជា រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អាមេរិក អាកាដាមី និងរ៉ូតារីក្លិប មកពីម៉ាឡេស៊ី និងតៃវ៉ាន់ សហការជាមួយមន្ទីរពេទ្យខេត្ត នឹងរៀបចំវៈកាត់ មាត់ឆែប ក្រអូមឆែប ពិការស្លឹកត្រចៀកពីកំណើត និងពិការភាពមុខមាត់ផ្សេងៗ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយចាប់ចុះឈ្មោះ និងធ្វើការវះកាត់ ចាប់ពីថ្ងៃអាទិត្យ ៦រោច ដល់ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ ។
សូមមើលកាលបរិច្ឆេទជាក់លាក់ និងលេខទូរស័ព្ទទំនាក់ទំនង ដូចក្នុងសេចក្ដីជូនដំណឹង ខាងក្រោមនេះ ៖