(ភ្នំពេញ)៖ ការប្រឡងជ្រើសរើសជើងឯកអុកចត្រង្គ បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨នេះ ក្រោមកិច្ចរៀបចំពីគណៈកម្មកាសហពន្ធ័កីឡាជាតិអុកចត្រង្គកម្ពុជា និងដោយមានការចូលរួមឧបត្ថម្ភពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

នៅក្នុងបន្ទប់ប្រកួតនៃ អគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក គុជ គឹមឡុង ប្រធានសហពន្ធ័កីឡាជាតិ អុកចត្រង្គកម្ពុជា បញ្ជាក់ថា ជាផ្នែកមួយនៃវប្បធ៌ម សិល្បៈ និងកីឡា អុកចត្រង្គនេះមានកំណើតមកជាប្រវត្តិសាស្ត្រខ្នែរ ហើយយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាកេរ្តិ៍ដំណែលនេះ ។ ដើម្បីទទួលបានបេក្ខជនដែលឆ្នើម គឺត្រូវប្រឡងជ្រើសរើសរកអ្នកមានប្រាជ្ញាឈ្លៀសវៃជាងគេ។

លោកបន្តថា ជាមោទនភាពកីឡាអុកចត្រង្គនេះ ត្រូវបានជ្រើសយកទៅប្រកួតជាអន្តរជាតិ នៅក្នុងអាស៊ានហ្គេម ឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតនោះផងដែរ។

ទាក់ទងដល់បច្ចេកទេសនឹងការប្រកួតត្រូវបានលោក គុជ គឹមឡុង ប្រធានសហពន្ធ័កីឡាជាតិអុកចត្រង្គបញ្ជាក់ថា បេក្ខភាពចូលរួមប្រកួតជ្រើសជើងឯកមានចំនួន១៨នាក់ ដើម្បីឈានដល់ជ្រើសបានជើងឯកលេខ១ លេខ២ និងលេខ៣ មុនការប្រកួតអាស៊ានហ្គេម មកដល់៕