(ភ្នំពេញ)៖ ដើម្បីបញ្ច្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ពីការថែរក្សាអនាម័យ និងការកម្ចាត់មេរោក បាតេរី ចង្រៃទាំងឡាយដែលតែងតែលាក់ខ្លួនគ្រប់ទីកន្លែង ដើម្បីបំផ្លាញសុខភាពមនុស្សទាំងឡាយនោះ ក្រុមហ៊ុនក្រដាសអនាម័យ Cellox បានរៀបចំយុទ្ធនាការ កម្ចាត់បាក់តេរី ការបង្កើតភាពយល់ដឹងទៅដល់ ពលរដ្ឋទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋ ចេះនូវវិធីកម្ចាត់មេរោគ និងការរក្សាអនាម័យ។
យុទ្ធនាការនេះធ្វើឡើងនៅល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅផ្សារម៉ាក្រូ ស្ថិតក្នុងខណ្ឌសែនសុខ។ ក្រុមហ៊ុនក្រដាសអនាម័យ ក៏គ្រោងនឹងបន្ដផ្សព្វផ្សាយពីយុទ្ធនាការនេះ នៅតាមទីកន្លែងផ្សេងនៅក្នុងទីក្រុងភ្នំពេញ តាមបណ្ដាខេត្តពេញប្រទេសកម្ពុជា។
យុទ្ធនាការនោះចាប់ផ្ដើមឡើងដោយមានតុក្កតាធំៗចំនួន៣ ជាប្រភេទបាក់តេរី ដែលបង្ហាញខ្លួនតាមទីសាធារណៈ ក៏ដូចជាតាមផ្សារនានាក្នុងរាជធានីភ្នំពេញ ដើម្បីបង្ហាញឲ្យគ្រប់គ្នាមើលឃើញថា ប្រសិនបើអ្នកទាំងអស់គ្នាមិនមានអនាម័យត្រឹមត្រូវនោះទេ នោះមានរោគនានានឹងតាមបំផ្លិចបំផ្លាចសុខភាពអ្នក ជាក់ជាពុំខាន ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នារក្សាអនាម័យ។
លោក ព្រីដា និលខ័ណ្ឌ ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុនក្រដាសអនាម័យ Cellox បានថ្លែងឲ្យដឹងថា «គោលបំណងក្នុងការរៀបចំកម្មវិធីនេះ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋឲ្យយល់ដឹងថា បាក់តេរីមេរោគចង្រៃទាំងនេះ វាបានបង្កប់ខ្លួននៅគ្រប់ទីកន្លែងទាំងអស់ ដូចជាក្នុងម្ហូបអាហារ, ការរស់នៅប្រចាំថ្ងៃ, ដែលទាំងនេះវានឹងធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព។ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំងឡាយនេះ ពលរដ្ឋគ្រប់រូបគួរតែចេះប្រើប្រាស់ផលិតផលល្អៗ ដែលជូតសំអាតកំចាត់មេរោគទាំងឡាយ ដែលក្នុងនោះក្រដាស់អានាម័យ Cellox គឺជាជម្រើសដ៏ល្អមួយព្រោះថា ក្រដាស់នេះបានបំពាក់នូវបច្ចេកវិទ្យាមួយដែលទប់ស្កាត់ និងសំលាប់នូវមេរោគចង្រៃ បានរហូតទៅដល់៩៩.៩ភាគរយ»។
លោកបានបន្ដទៀតថា នេះជាលើកទី១ ដែលក្រុមហ៊ុនបានរៀបចំកម្មវិធីនេះឡើយ ហើយក្រុមហ៊ុននឹងនៅតែបន្ដរៀបចំកម្មវិធីនេះជាបន្ដបន្ទាប់ លើទីផ្សារនានាក្នុងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា។ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ក្រុមហ៊ុននឹងរៀបចំយុទ្ធនាការនេះចុះតាមបណ្ដាខេត្តម្ដងដូចជា៖ ខេត្តកំពង់ឆ្នាំង, បាត់ដំបង, បន្ទាយមានជ័យ និងសៀមរាបជាដើម ដើម្បីឲ្យពលរដ្ឋស្វែងយល់ និងសាក់ប្រើប្រាស់នូវផលិផលក្រដាសអនាម័យ Cellox នេះផ្ទាល់តែម្ដង។
លោកបានបញ្ជាក់ទៀតថា ក្រដាក់អនាម័យ Cellox មានច្រើនប្រភេទរួមមាន៖ Cellox ក្រដាសដុំដែលអាចប្រើប្រាស់នៅក្នុងផ្ទះបាយ បន្ទប់ទឹក ឬក៏តាមភោគជនីយដ្ឋាននានា។ ប្រភេទ Cellox ប្រអប់ដែលអាចប្រើប្រាស់បានទៅលើកាជូតដៃ ជូតខ្លួន និងជូតមុខដែលជាក្រដាស់ទន់ និងជក់ទឹកបានល្អ។ នៅលើទីផ្សារបច្ចុប្បន្នក្នុងប្រទេសកម្ពុជាក្រដាសអនាម័យ Cellox នេះមានការទទួលគាំទ្រច្រើនពីអតិថិជនផងដែរ៕