Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានីយ៍ទូរទស្សន៍អប្សរា តែងតាំងលោក ខ្វៃ អាទិត្យា ជាអគ្គនាយកជំនួស លោក ស៊ាន វិសុទ្ធ

07-01-2018 11:25

(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អគ្គនាយករងស្ថានីយទូរទស្សន៍ជាតិកម្ពុជា ត្រូវបានស្ថានីយ៍ទូរទស្សន៍អប្សរា តែងតាំងជាអគ្គនាយកជំនួស លោក ស៊ាន វិសុទ្ធ ដែលត្រូវបានផ្លាស់ប្តូរទៅកាន់អង្គភាពដើមវិញ។ ជាមួយគ្នានេះ ស្ថានីយ៍ទូរទស្សន៍អប្សរ៉ា ក៏បានតែងតាំង លោក នេត ភក្រ្តា ជាអគ្គនាយករង ជំនួស លោក តាក ស៊ុនអ៊ី ផងដែរ។ នេះបើតាមសេចក្តីសម្រេចរបស់ ប្រធានស្ថានីយ៍ទូរទស្សន៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន កាលពីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ និងទើបតែត្រូវចេញផ្សាយនៅថ្ងៃនេះ។

លោក ខ្វៃ អាទិត្យា គឺជាអ្នកកាសែតជើងចាស់ និងជាសមាជិកស្ថាបនិក សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលទទួលបានទទួលតំណែង ជាអគ្គនាយករងស្ថានីយទូរទស្សន៍ជាតិកម្ពុជា។ លោកធ្លាប់ចូលរួមកម្មវិធីជាច្រើន ដើម្បីលើកកម្ពស់វិស័យព័ត៌មាន។ លោកធ្លាប់ចូលរួមកិច្ចការងារជាច្រើន នៅក្នុងវិស័យសង្គម៕