(ភ្នំពេញ)៖ ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនឯកជនមួយ ដែលមានទម្លាប់តែងតែភ្លេចនេះ ភ្លេចនោះច្រើន វិះនឹងធ្វើឲ្យកិច្ចប្រជុំរបស់ខ្លួននៅខេត្ត មិនអាចដំណើរការរលូត ដោយសារគាត់ ភ្លេចឯកសារសំខាន់សម្រាប់កិច្ចប្រជុំនោះ, ប៉ុន្តែបញ្ហានេះ ត្រូវបានដោះស្រាយដោយសារសេវាកម្មបញ្ញើរហ័ស របស់ប្រៃសណីយ៍កម្ពុជា។

ប្រធានផ្នែកទីផ្សាររូបនេះនិយាយថា «ខ្ញុំពិតជាមានទំនុកចិត្តយ៉ាងខ្លាំងចំពោះ សេវាកម្មបញ្ញើរហ័សរបស់ប្រៃសណីយ៍កម្ពុជា ដែលធ្វើការប្រជុំរបស់ខ្ញុំដំណើរការទៅបានរលូត»

សូមជម្រាបថា ប្រៃសណីយ៍កម្ពុជា គឺជាក្រុមហ៊ុនបញ្ញើដ៏ល្បីរបស់រដ្ឋ ដែលបានផ្ដល់សេវាកម្មដឹកជញ្ជូនយ៉ាងពិសេស ទៅដល់ប្រជាពលរដ្ឋទូទាំង២៥រាជធានី-ខេត្ត ផ្ដល់នូវភាពងាយស្រួល និងទំនុកចិត្តក្នុងការផ្ញើទំនិញ ឬឯកសារនានា ដែល​ធានានូវសុវត្ថិភាពខ្ពស់ រហ័សទាន់ចិត្ត និងមានទំនួលខុសត្រូវខ្ពស់ ជាមួយនឹងតម្លៃដ៏សមរម្យ៕

សូមទស្សនាវីដេអូការលើកឡើងរបស់អ្នកស្រីខាងក្រោម៖