(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា ប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៣៩ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៨) យ៉ាងមហោឡារិកក្រោមវត្តមានមហាជន ជាង៤៥,០០០ម៉ឺននាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីអបអរសាទរថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្រោចស្រង់ជាថ្មីនូវអាយុជីវិត សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ និងការស្រោចស្រង់ប្រទេសជាតិទាំងមូលនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត។ ពិធីនេះក៏នឹងមានការអញ្ជើញចូលរួមពីបណ្តាមន្រ្តីអង្គទូតបរទេសប្រចាំនៅកម្ពុជាផងដែរ។
ខាងក្រោមនេះជាសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៩ឆ្នាំ យ៉ាងមហោឡារិកនៅមជ្ឈមណ្ឌលកោះពេជ្រ៖