Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន! ស្លាប់៥នាក់ និង១០នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៦ ខែមករាម្សិលមិញ

07-01-2018 06:50

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស៥នាក់ បានស្លាប់ និង១០នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

របាយការណ៍បន្តថា នៅថ្ងៃម្សិលមិញ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍០៩ករណី បង្កឲ្យខូចខាតម៉ូតូ៥គ្រឿង រថយន្តធំ៥គ្រឿង និងរថយន្តតូច៤គ្រឿង ហើយចំពោះមូលហេតុគឺបណ្តាលមកពីបើកបរលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ និងប្រជែង។

រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ ០៦ ខែមករា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍៦៣លើក ស្លាប់៣៩នាក់ និងរបួសធ្ងន់ស្រាល៩៩នាក់៕