(ភ្នំពេញ)៖ ភ្នាក់ងារព័ត៌មាន Fresh News បានរាយការណ៍ឲ្យដឹងថា ករណីអគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានរលត់អស់ បន្ទាប់ពីឆេះផ្ទះអស់ចំនួន២ខ្នង និងសម្ភារៈអស់ជាច្រើន។ រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់អស់ចំនួន៤គ្រឿង របស់អង្គភាពកងពលតូច ង៧០។