(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំប្រកួតតែងនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មី ដែលមានលក្ខណៈខ្មែរ ដើម្បីចូលរួមលើកស្ទួយការនិពន្ធ ពិសេសកាត់បន្ថយការចម្លងស្នាដៃបរទេស។
ជយលាភីនឹងទទួលរង្វាន់សរុបជាទឹកប្រាក់១៨លានរៀល និងទទួលរង្វាន់ពីសម្តេចហ៊ុន សែនទៀតផង។
ឈប់ទទួលពាក្យចូលរួមប្រកួត និងទទួលស្នាដៃ ត្រឹមថ្ងៃទី៣១ ខែមករានេះ។ ព័ត៌មានលម្អិតសូមទាក់ទងលេខទូរស័ព្ទ៖ ០១៦ ២២២ ៩២០ ឬ ០១១ ៥៧៥ ៧៦៨៕