(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ឈុន ប៊ុនធី បម្រើការងារនៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ផ្នែកក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិកម្ពុជា និងជាគ្រូបង្រៀនលំហាត់របៀប បានសម្រេចកាត់ជើងខាងស្ដាំចោល ក្រោយមានដំបៅជើង និងកើតទឹកនោមផ្អែមធ្ងន់ធ្ងរ។
ក្រុមគ្រួសាររបស់លោកគ្រូ ឈុន ប៊ុនធី បានប្រាប់ឲ្យដឹង នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨នេះថា បច្ចុប្បន្នលោក ឈុន ប៊ុនធី កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឍ ផ្នែកជំងឺទឹកនោមផ្អែម បន្ទាប់ពីក្រុមគ្រូពេទ្យបានសម្រេចកាត់ជើងរបស់លោកចោល កាលពីថ្ងៃទី០៤ ខែមករាកន្លងទៅនេះ។
បើតាមក្រុមគ្រួសាររបស់គ្រូនគរបាលរូបនេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺលោកបានអាចទៅបន្ដការងារទៀតនោះទេ ពោលគឺលោកបានភ្ជួរឈ្មោះនៅកន្លែងធ្វើការ។
ចាប់តាំងពីពេលនោះមក ក្រុមគ្រួសាររបស់លោកវរសេនីយ៍ឯក ឈុន ប៊ុនធី ចាប់ផ្ដើមចំណាយថវិកាកាន់តែច្រើនទៅៗ ដើម្បីព្យាបាលរូបលោក ហើយរហូតមកដល់ពេលនេះ ក្រុមគ្រួសាររបស់ក៏កំពុងជួបការលំបាកផងដែរ និងកំពុងតែអំពាវនាវដល់ថ្នាក់នគរបាល ពិសេសថ្នាក់ដឹកនាំរាជបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ដើម្បីជួយឧបត្ថម្ភក្នុងការព្យាបាលបន្ដទៀត៕