រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញបើកការដ្ឋានសាងសង់អគារមណ្ឌលសុខភាព ជូនកម្មករ-កម្មការិនី នៅតំបន់អភិវឌ្ឍន៍ 7NG
06-01-2018 13:44
(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ៥រោច ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមណ្ឌលសុខភាព នៅតំបន់ អភិវឌ្ឍន៍ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ពិធីនោះក៏មានការចូលរួមពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងលោកឧកញ៉ា ស្រី ចាន់ថន និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។
អគារមណ្ឌលសុខភាពនៅតំបន់អភិវឌ្ឍន៍ 7NG នេះ ជាអំណោយដ៏ថ្លែថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការពិនិត្យ និងព្យាបាលដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីនៅតំបន់នោះ៕