(ភ្នំពេញ)៖ ស្ត្រីវ័យចំណាស់ម្នាក់ ដែលធ្លាប់តែជួបបញ្ហាបន្លែផ្លែឈើ ដែលកូនប្រុសរបស់គាត់ ផ្ញើពីខេត្តមកភ្នំពេញ ដោយពេលខ្លះបន្លែផ្លែឈើទាំងនោះ ត្រូវខូចខាតដោយសារសេវាដឹកជញ្ជូនមិនល្អ និងមិនមានការទទួលត្រូវនោះ បែរមកជារីករាយវិញ ក៏ព្រោះកូនប្រុសបានផ្លាស់ប្តូរ សេវាបញ្ញើរបស់ប្រៃសណីកម្ពុជា។
អ្នកស្រីបានលើកឡើងថា «ពីមុនកូនប្រុសខ្ញុំតែងតែ ផ្ញើផ្លែឈើពីខេត្តមកឲ្យខ្ញុំនៅភ្នំពេញ ដោយបានប្រើប្រាស់សេវាដឹកជញ្ជូនមិនច្បាស់លាស់ និងមិនមានការទទួលខុសត្រូវឡើយ ដោយផ្លៃឈើពេលខ្លះ បែករលេះរលួយមើលមិនយល់ឡើយ។ ប៉ុន្តែពេលនេះ ប្តូរមកប្រើប្រាស់សេវាបញ្ជើរបស់ប្រៃសណីកម្ពុជា គឺផ្លែមិនមានបែករលេះរលួយដូចមុនឡើយ ថែមទាំងរហ័សទាន់ចិត្តទៀត»។
សូមជម្រាបថា ប្រៃសណីយ៍កម្ពុជា គឺជាក្រុមហ៊ុនបញ្ញើដ៏ល្បីរបស់រដ្ឋ ដែលបានផ្ដល់សេវាកម្មដឹកជញ្ជូនយ៉ាងពិសេស ទៅដល់ប្រជាពលរដ្ឋទូទាំង២៥រាជធានី-ខេត្ត ផ្ដល់នូវភាពងាយស្រួល និងទំនុកចិត្តក្នុងការផ្ញើទំនិញ ឬឯកសារនានា ដែលធានានូវសុវត្ថិភាពខ្ពស់ រហ័សទាន់ចិត្ត និងមានទំនួលខុសត្រូវខ្ពស់ ជាមួយនឹងតម្លៃដ៏សមរម្យ៕
សូមទស្សនាវីដេអូការលើកឡើង របស់អ្នកស្រីខាងក្រោម៖