(ភ្នំពេញ)៖ យោងតា​មរបាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងថា កម្ពុជា​មាន​ក្រុមហ៊ុននាំចេញអង្ករចំនួន៨៤ក្រុមហ៊ុន អាចនាំចេញអង្ករបានជាង៦៣ម៉ឺនតោន នៅឆ្នាំ២០១៧ កើនឡើង១៧.៣ភារគយ។

តើក្រុមហ៊ុនរបស់កម្ពុជាណាខ្លះ ដែលបាននាំចេញអង្ករច្រើនជាងគេ នៅឆ្នាំ២០១៧នោះ នៅពេលនេះ Fresh News សូមលើកយកក្រុមហ៊ុននាំចេញទាំង១០ ដែលបាននាំចេញអង្ករកម្ពុជា ទៅទីផ្សារអន្តរជាតិច្រើនជាងគេបំផុត។

ក្រុមហ៊ុនទាំង១០នោះរួមមាន៖

១៖ ក្រុមហ៊ុន CRYSTAL RICE (Kampuchea) បានក្លាយជាក្រុមហ៊ុនដែលលេចធ្លោរជាងគេ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេស។ ឆ្នាំ២០១៧ ក្រុមហ៊ុននេះ បាននាំចេញអង្ករ​ប្រមាណជា ៧១,៥៨១តោន។

២៖ ក្រុមហ៊ុន BAITANG (KAMPUCHEA) PLC ជាក្រុមហ៊ុនដែលនាំចេញអង្ករធំជាងគេមួយនៅកម្ពុជា ដែលមានលោកឧកញ៉ា ភូ ពុយ ជាអគ្គនាយក, ពេញ១ឆ្នាំ២០១៧ ក្រុមហ៊ុននេះ បាននាំចេញអង្ករប្រមាណជា ៦២,៣១៩តោន។

៣៖ ក្រុមហ៊ុន CITY RICE IMPORT-EXPORT CO., LTD ជាក្រុមហ៊ុននាំចេញអង្ករលេចធ្លោរមួយសម្រាប់កម្ពុជា ដែលមានលោក ឡាយ ឈុន​ហួរ ជា​អគ្គនាយក​, ឆ្នាំ២០១៧ ក្រុមហ៊ុនបាននាំចេញអង្ករ៥១,៩៥៤តោន។

៤៖ ក្រុមហ៊ុន APSARA RICE (CAMBODIA) CO., LT, ក្រុមហ៊ុននេះ បាននាំចេញអង្ករបានប្រមាណ ៥០,០០២តោន។

៥៖ ក្រុមហ៊ុន KHMER FOOD GROUP CO., LTD ដែលមានលោកឧកញ៉ា គឹម សាវុធ ​ជា​អគ្គនាយក​ក្រុមហ៊ុន, ក្រុមហ៊ុនបាននាំចេញអង្ករបានប្រមាណ ៤៣,០២៦តោន។

៦​៖ ក្រុមហ៊ុន GOLDEN RICE (CAMBODIA) CO., LT ដែលមានលោក សុខ ហាច ជា​អគ្គនាយក​ក្រុមហ៊ុន, ក្រុមហ៊ុន​បាននាំចេញអង្ករបានប្រមាណជា ៤២,២៨៦តោន។

៧៖ ក្រុមហ៊ុន AMRU RICE (CAMBODIA) CO., LTD ដែលមានលោក សុង សារ៉ន ​ជា​អគ្គនាយក​, ឆ្នាំ២០១៧ ក្រុមហ៊ុនបាននាំចេញអង្ករ បានប្រមាណជា ៣៥,៨៩០តោន។

៨៖ ក្រុមហ៊ុន PRIMALIS CORPORATION., LTD បាននាំចេញអង្ករបានប្រមាណជា២៤,៥៨៨តោន។

៩៖ ក្រុមហ៊ុន NIKOLINE INVESTMENT CO.,LTD, ឆ្នាំ២០១៧ ក្រុមហ៊ុននេះបាននាំចេញអង្ករ បានប្រមាណជា២៣,៤៥១តោន។

១០៖ ក្រុមហ៊ុន INTERNATIONAL RICE TRADING (CAMBODIA) CO., LTD បាននាំចេញអង្ករបានប្រមាណជា ២២,១៦១តោន៕