(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រគល់ថវិកា សម្ភារៈកីឡា និងទឹកសុទ្ធ ឧបត្ថម្ភដល់ក្រុមកីឡាករ កីឡាការនី វិទ្យាល័យ កំពង់ស្រឡៅ ដើម្បីរៀបចំការប្រកួតកីឡា អបអរសាទខួបទី៣៩ ថ្ងៃជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៨)។
ជួសមុខឲ្យគណៈគ្រប់គ្រងសាលា ក្រុមកីឡាករកីឡាការនី សិស្សានុសិស្សវិទ្យាល័យ កំពង់ស្រឡៅទាំងអស់ លោកនាយវិទ្យាល័យ សូមថ្លែងអំណរគុណលោក សំ លាងទ្រី ជានិច្ចជាកាលតែងតែដោះស្រាយរាល់សំណូម និងតម្រូវការចាំបាច់របស់សាលា។
ជាក់ស្តែងលោកប្រធានមន្ទីរសាធារណការ ធ្លាប់បានផ្តល់ជូនវិទ្យាល័យ កំពង់ស្រឡៅ នូវកុំព្យូទ័រលើតុ១ឈុត ព្រីនធ័រ១គ្រឿង ឯកសណ្ឋានយុវជនកាកបាទក្រហម៤២ឈុត ចាក់ដីបំពេញទីធ្លាសាលា និងពេលនេះលោកនៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់វិទ្យាល័យជាបន្តទៀត។
សូមបញ្ជាក់ថា វិទ្យាល័យ កំពង់ស្រឡៅ ស្ថិតនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំប្រទល់នឹងប្រទេសឡាវ៕