(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គន្ធធារ៉ា និងអ្នកនាង កេត សត្យា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន៖ «សូមអរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានជូនពរខ្ញុំ និងភរិយាជាទីស្រឡាញ់បំផុត របស់ខ្ញុំ នៅក្នុងថ្ងៃដ៏ពិសេសបំផុតរបស់ខ្ញុំថ្ងៃនេះ»

២៖ ប្រធានគណបក្សយុវជន អំពាវនាវឱ្យអ្នកនយោបាយគ្រប់និន្នាការ ទទួលស្គាល់ ៧មករា ជាថ្ងៃប្រវត្តិសាស្រ្តបញ្ចប់សង្រ្គាម

៣៖ គ.ជ.ប នឹងចាប់ឆ្នោតនៅថ្ងៃទី០៨ ខែមករា ដើម្បីកំណត់លេខរៀងគណបក្ស ដែលចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

៤៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជានាសប្តាហ៍ក្រោយ

៥៖ សម្ដេចក្រឡាហោម ស ខេង ចេញប្រកាសលុបបំបាត់ចោលប៉ុស្ដិ៍ត្រួតពិនិត្យទាំងអស់ នៅផ្ទៃក្នុងប្រទេស ដើម្បីសម្រួលដល់ការប្រកបរបររបស់ប្រជាពលរដ្ឋ

៦៖ កម្មកររោងចក្រហ្គាវ័ន្ត នៅតែបន្តធ្វើកូដកម្មមិនចូលធ្វើការ ខណៈតំណាងរោងចក្រស្នើឲ្យកម្មករចូលធ្វើការវិញ

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុត! កូរ៉េខាងជើង យល់ព្រមជួបចរចាជាមួយកូរ៉េខាងត្បូង នៅសប្ដាហ៍ក្រោយនេះ

២៖ UN នឹងកោះប្រជុំបន្ទាន់ ព្រោះទ្រាំឱបដៃឈរមើលលែងបាន ចំពោះការបាត់បង់ជីវិត បាតុករនៅអ៊ីរ៉ង់

៣៖ សហរដ្ឋអាមេរិក ផ្អាកជំនួយសន្តិសុខ ជាផ្លូវការដល់ប៉ាគីស្ថាន រឿងផ្ដល់ជម្រកឱ្យក្រុមភេរវករ

៤៖ អាមេរិក-កូរ៉េខាងត្បូង ព្រមមិនធ្វើសមយុទ្ធយោធា អំឡុងការប្រកួតកីឡាអូឡាំពិករដូវរងារ ឆ្នាំ២០១៨នេះឡើយ ដើម្បីធានាសន្តិសុខ

៥៖ ខណៈអ៊ីរ៉ង់កំពុងចលាចល! សហរដ្ឋអាមេរិកឆ្លៀតដាក់ទណ្ឌកម្មអង្គភាពអ៊ីរ៉ង់ ចំនួន០៥

៦៖ ប្រទេសចិន ចាប់ផ្តើមការសាងសង់នាវាដឹកយន្តហោះចម្បាំងទីបី ដែលផលិតដោយខ្លួនឯងផ្ទាល់

៧៖ នាយករដ្ឋមន្ត្រីជប៉ុន៖ ជប៉ុនកំពុងប្រឈមគ្រោះថ្នាក់ធំបំផុត តាំងពីសង្រ្គាមលោកលើកទី០២មក ដោយសារកូរ៉េខាងជើង

៨៖ អ៊ីរ៉ង់ចង្អុលមុខ CIA អាមេរិកថា ជាមេក្លោងញុះញង់ឱ្យមានបាតុកម្ម ប្រឆាំងរដ្ឋាភិបាលតេហេរ៉ង់

៩៖ ប្រធានាធិបតី ស៊ី ជិនពីង៖ «ក្នុងនាមជាយោធាដ៏ធំបំផុតលើលោក កងទ័ពចិនមិនគួរខ្លាចស្លាប់នោះទេ ដើម្បីការពារជាតិ»

១០៖ ក្រុមភេរវករបណ្តាញ ISIS កាត់ក្បាលប្តីប្រពន្ធមួយគូ នៅហ្វីលីពីន ព្រោះសង្ស័យបានលួចផ្តល់ព័ត៌មានឲ្យយោធា ៕