(ភ្នំពេញ)៖ ច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៨ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់រួចរាល់ហើយ កាលពីពេលថ្មីៗនេះ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានបែងចែកថវិកាទៅដល់វិស័យចំនួន៤ធំៗ ដូចជា៖
ក៖ វិស័យរដ្ឋបាលទូទៅ ត្រូវចំណាយថវិកា ២,៤៥៣,០០៧ លានរៀល (ប្រហែល៦រយលានដុល្លារអាមេរិក)
ខ៖ វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវចំណាយ ៤,០០៥,៦៦៤លានរៀល (ប្រហែល១ពាន់លានដុល្លារអាមេរិក)
គ៖ វិស័យសង្គមកិច្ច ត្រូវចំណាយ ៧,០១៤,០៩៩លានរៀល (ប្រហែល១.៧ពាន់លានដុល្លារអាមេរិក)
ឃ៖ វិស័យសេដ្ឋកិច្ច ត្រូវចំណាយ ៥,៦៦៦,០៩១លានរៀល (ប្រហែល១.៤ពាន់លានដុល្លារអាមេរិក)
**ចំណាយមិនទាន់បែងចែកមុខសញ្ញា ៤,២៨៩,៤៣៥លានរៀល។
ពេលនេះ បណ្តាញព័ត៌មាន Fresh News សូមលើកយកក្រសួង-ស្ថាប័នទាំង១០ ដែលចំណាយ លុយច្រើនជាងគេនៅឆ្នាំ២០១៨នេះ៖
១៖ ក្រសួងអប់រំយុវជន និងកីឡា ត្រូវចំណាយ ៣,៤៣៨,០០៧លានរៀល (ប្រហែល៨៥០លានដុល្លារ)
២៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវចំណាយ ២,៤៧២,២៧៧លានរៀល (ប្រហែល៦១៨លានដុល្លារ)
៣៖ ក្រសួងការពារជាតិ ត្រូវចំណាយ ២,១៩៨,៣៧៨លានរៀល (ប្រហែល៥៤០លានដុល្លារ)
៤៖ ក្រសួងសុខាភិបាល ត្រូវចំណាយ ១,៩៦៧,៨៥១លានរៀល (ប្រហែល៤៩០លានដុល្លារ)
៥៖ ក្រសួងមហាផ្ទៃ (សន្តិសុខសាធារណៈ និងរដ្ឋបាលទូទៅ) ត្រូវចំណាយ ១,៦៥៩,៧១៩លានរៀល (ប្រហែល៤១៤លានដុល្លារ)
៦៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវចំណាយ ៨៩០,៨២៦លានរៀល (ប្រហែល២២២លានដុល្លារ)
៧៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចំណាយ ៧៨៨,៣៩៣លានរៀល (ប្រហែល១៩៧លានដុល្លារ)
៨៖ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវចំណាយ ៧៧០,៩៣១លានរៀល (ប្រហែល១៩២លានដុល្លារ)
៩៖ ក្រសួងរ៉ែ និងថាមពល ត្រូវចំណាយ ៧៥២,៦៥០លានរៀល (ប្រហែល១៨៨លានដុល្លារ)
១០៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវចំណាយ ៦៥៤,៦៨៦លានរៀល (ប្រហែល១៦៣លានដុល្លារ)។
សូមបញ្ជាក់ថា យោងតាមច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ បានបញ្ជាក់ថា នៅឆ្នាំនេះ រាជរដ្ឋភិបាលកម្ពុជា គម្រោងចំណាយ ២៣,៤២៨,២៩៨លានរៀល ដែលស្មើនឹងប្រមាណជិត៦ពាន់លានដុល្លារ ខណៈដែលមានគម្រោងប្រមូលចំណូលឲ្យបាន ២២,៤៣៧,១៣៨លានរៀល ដែលស្មើនឹងប្រមាណ៤.៤ពាន់លាន់ដុល្លារអាមេរិក៕