(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅសាលាខណ្ឌទួលគោក មានរៀបចំពិធីអបអរខួបលើកទី៣៩ ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩-២០១៨ និងថ្លែងអំណរគុណដល់អតីតយុទ្ធជន គ្រួសារពលី ពិការ និងចាស់ៗក្រីក្រ ចំនួន២៣០នាក់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី ណារុន តំណាងលោកបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌទួលគោក និងលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ពិធីនេះបានទទួលការជូយឧបត្ថម្ភ អង្ករ ពីសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងគ្រឿងឧបភោគបរិភោគ៣០០កញ្ចប់ ពីព្រះបវមុន្នី ងិន ឃីម ព្រះគ្រូចៅអធិការវត្តនាគវ័ន និងថវិកា របស់សាលាខណ្ឌ ចំនួន៤.៦០០.០០០រៀល សំរាប់ចែកជូនម្នាក់ៗ ទទួលបាន អង្ករ១០គីឡូ ឃីតមួយកញ្ចប់ និងថវិកា២០០០០រៀលផងដែរ៕