(ភ្នំពេញ)៖ អបអរឆ្នាំថ្មី ឆ្នាំសាកល ២០១៨! ចាប់ពីថៃ្ងនេះ ដល់ថៃ្ងទី១៤ ខែមករា ឆ្នាំ ២០១៨ នៅផ្សារទំនើបវឌ្ឍនៈ កាពីតាល នឹងមានការផ្តល់ជូនដ៏អស្ចារ្យជាច្រើនសន្ធឹកសន្ធាប់ ទៅលើផលិតផលម៉ាកល្បីៗ ដែលបានកំណត់មួយចំនួន។
រីករាយនូវការបញ្ចុះតម្លៃដ៏ពិសេសរហូតដល់ ៥០% ទៅលើមុខទំនិញនូវម៉ាកល្បីៗដែលបានកំណត់មួយចំនួនដូចជា Boss Orange, Brioni, Hugo Boss, និង Salvatore Ferragamo ។ បន្ថែមលើនេះទៀត អតិថិជននឹងទទួលបានតែTWG មួយប្រអប់ភ្លាមៗ ដោយគ្រាន់តែចំណាយចាប់ពី៥០០ដុល្លារឡើងទៅក្នុងមួយវិក្កយត្រក្នុងហាង ល្បីៗដែលបានកំណត់ក្នុងផ្សារទំនើបវឌ្ឍនៈ កាពីតាល។
ក្រៅពីនេះ ផ្សារទំនើបវឌ្ឍនៈកាពីតាល ក៏មានសេវាកម្មផ្សេងៗដូចជា អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងនំប័ុង និងហាងលក់សម្លៀកបំពាក់បុរសនារី ស្បែកជើង ខ្សែក្រវ៉ាត់ ក្រវ៉ាត់ក សម្លៀកបំពាក់កុមារ សម្ភារផ្ទះបាយ ហាងលក់វ៉ាលី កាបូប, ហាងលក់គ្រឿងអលង្កការ និង ហាងលក់គ្រឿងសម្អាង។ បន្ថែមពីនេះក៏មាន ធនាគារ វឌ្ឍនៈ ការិយាល័យ ពេទ្យធ្មេញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលកំពុងបម្រើសេវាកម្មដល់សាធារណៈជនទូទៅ។ ចំណែកសណ្ឋាគារលំដាប់ផ្កាយ៥ ROSEWOOD ចាប់ពីជាន់ទី២៥ ដល់ ជាន់ទី៣៩ បំពាក់ទៅដោយសម្ភារ ប្រណិត ទំនើបៗ ដែលមានបន្ទប់ស្នាក់នៅសរុបចំនួន ១៧៥ បន្ទប់ដែលគ្រោងបើកឲ្យដំណើរការក្នុងខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។
ផ្សារទំនើប វឌ្ឍនៈ កាពីតាល មាននទីតាំងស្ថិតនៅ អគារ ៦៦ ជាន់ទី១ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៣៨ ៨៨៨៕