(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ បានចេញលិខិតមួយ ស្នើឲ្យប្រធានមន្ទីរអប់រំខេត្តទាំង២៥គាំទ្រ និងសហការជាមួយអ្នករៀបចំ កម្មវិធីប្រឡងសំនៀងជនពិការ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ។
កម្មវិធីប្រឡងសំនៀងនេះ មានគោលបំណងបង្ហាញការគាំទ្រ លើកទឹកចិត្ត មិនរើសអើង និងលើកកម្ពស់ជនពិការ ដែលមានការសហការរវាងក្រសួងព័ត៌មាន និងទូរទស្សន៍អ៊ីនធើនេត អឹមអេសចេ ធីវី (MSJ TV) ហើយកម្មវិធីនេះក៏នឹងមានរៀបចំនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសផងដែរ៕