(ពោធិ៍សាត់)៖ បុរសល្មោភកាមម្នាក់ បានចាប់រំលោភកូនស្រីចុងអាយុជាង១០ឆ្នាំ រហូតបានសម្រេចជាច្រើនដង និងគម្រាមសម្លាប់ចោលថែមទៀត តែក្រោយបែកការណ៍ប្រពន្ធជនល្មើស ត្រូវជាម្តាយក្មេងស្រីជនរងគ្រោះ បានទៅប្តឹងនគរបាលប៉ុស្តិ៍មូលដ្ឋាន រហូតដល់អធិការដ្ឋាននគរបាលស្រុកវាលវែង ហើយបានចាប់វាយខ្នោះ និងកសាងសំណុំបញ្ជូនទៅកាន់តុលាការ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ម្សិលមិញ ស្ថិតនៅចំណុច ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានថ្លែងថា កាលពីម្សិលមិញ ប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់រាប បានទទួលបណ្តឹងពីម្តាយកុមារីរងគ្រោះថា ប្តីរបស់ខ្លួនជាជនល្មើសឈ្មោះ រ៉េត រុន (ហៅខ្មៅ) អាយុ៣៥ឆ្នាំ រស់នៅជាមួយគ្នា បានចាប់កូនចុងរបស់ខ្លួន រហូតបានសំរេចជាច្រើនដង។
ក្រោយទទួលបណ្តឹងលោកវរសេនីយ៍ទោ ធាង ឡេង បានដឹកនាំមន្ត្រីនគរបាលជំនាញក្រោមឱវាទរបស់ខ្លួន ចុះដល់កន្លែងកើកហេតុ ហើយហៅក្មេងស្រីរងគ្រោះ ឈ្មោះ អ.ស.ន ភេទស្រី អាយុ១៣ឆ្នាំ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនស្ស័យជាឪពុកចុង ពិតជាបានចាប់រំលោភនាងពិតប្រាកដមែន។
លោកវរសេនីយ៍ទោ ធាង ឡេង បានបន្តថា ជនសង្ស័យផឹកស្រាស្រវឹងជោគជាំ ហើយហៅនាងឲ្យទៅចំណុចរោងចាំឈើមួយកន្លែងរបស់ឈ្មោះ សេង ដែលគ្មានម្ចាស់នៅ ខណៈទៅដល់ចំណុចដែលជនសង្ស័យ ជាឪពុកចុង បានកំណត់ក៏ចាប់រំលោភនាង ដោយយកម្រាមដៃច្របាច់ដោះអង្អែលប្រដាប់ ភេទ ទោះជាជនរងគ្រោះអង្វរយ៉ាងណាក៏ដោយ ជនសង្ស័យនៅតែប្រព្រឹត្តជាញឹកញាប់ ហើយគំរាមមិនឲ្យប្រាប់ម្តាយរបស់ខ្លួនប្រសិនបើជនរងគ្រោះ ហ៊ាននិយាយពាក្យអាស្រូវដែលជនសង្ស័យ បានប្រព្រឹត្តឲ្យអ្នកណាម្នាក់ បានដឹងគេនឹងសម្លាប់ជនរងគ្រោះតែម្តង។
កុមារីរងគ្រោះ បានរៀបរាប់ថា លុះដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ រ៉េត រុន បានបបួលជនរងគ្រោះ ជាកូនចុងទៅកន្លែងដដែល ទៀតដោយប្រាប់ថា ឲ្យនាងទៅធ្វើនេះ ធ្វើនោះលុះទៅដល់កន្លែង ដែលបានកំណត់ជនសង្ស័យ បានប្រព្រឹត្តទៅលើជនរងគ្រោះ ដូចសព្វដងនាង ក៏ស្រែកបែកធ្លាយដឹងដល់ម្តាយ របស់នាងក៏មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រាប អំពីករណីរឿងនេះ។
ក្រោយពីសមត្ថកិច្ចចាប់ឃាត់ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តរឿងអាស្រូវ ដូចអ្វីដែលជនរងគ្រោះបានឆ្លើយប្រាប់សមត្ថកិច្ចពិតប្រាកដមែន។ សមត្ថកិច្ចក៏បានធ្វើតេស្តទឹកនោមឃើញមានសារធាតុញៀន នៅក្នុងខ្លួនជនសង្ស័យផងដែរ៕