(សៀមរាប)៖ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខ អ្នកស្រាវជ្រាវជាន់ខ្ពស់អន្តរជាតិផ្នែកបុរាណវិទ្យា មកពីច្រើនប្រទេស ដូចជា បារាំង អង់គ្លេស សហរដ្ឋអាមេរិក បែលហ្សិក និងលុច្សសំបួរ នឹងធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រ និងបច្ចេកទេសសំយោគលោហៈ ដើម្បីធ្វើបទបង្ហាញពីការសិក្សាស្រាវជ្រាវការដ្ឋានស្លសំរឹទ្ធ និងលទ្ធផលដែលបានរកឃើញកន្លងមក ដល់មន្ត្រីនៃអាជ្ញាធរជាតិអប្សរា និងសាធារណជនទូទៅ។
គួរបញ្ជាក់ថា នៅស្រុកខ្មែរត្រូវបានគេរកឃើញការដ្ឋានស្លសំរឹទ្ធធំជាងគេបង្អស់ នៅក្នុងរាជវាំងអង្គរធំ និងសិក្សាបានលទ្ធផលច្រើនជាងគេផងដែរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
អាស្រ័យហេតុនេះ អាជ្ញាធរជាតិអប្សរា សូមគោរពអញ្ជើញដល់សាធារណជនទូទៅ សិស្ស និស្សិត មន្ត្រីរាជការ មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ ដែលមានបំណងចង់ស្វែងយល់ចំណេះដឹងបន្ថែម ពីបច្ចេកទេសសំយោគលោហៈ សូមចូលរួមស្តាប់ដោយមេត្រី នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ១១៖៣០នាទី ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា៕