(ភ្នំពេញ)៖ មន្ដ្រីកាំកុងត្រូលអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យទំនិញ នៅផ្សារពោធិ៍ចិនតុង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យលើទំនិញដែលហួសកាលបរិច្ឆេទ។

ការចុះត្រួតពិនិត្យនេះ ដោយមានលោក យុន ស៊ីម៉ន ប្រធានកាំកុងត្រូល អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានចាត់មន្ដ្រី ដឹកនាំដោយលោក តែ អ៊ិតលាង ប្រធានប៉ុស្ដិ៍ឃ្លាំងទំនិញ សហការជាមួយមន្ដ្រី មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន រថយន្ដចល័តមន្ទីរពិសោធន៍ និងមានកិច្ចសហការ ពីមន្ដ្រីមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងអាជ្ញាធរដែនដី។

ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យលើទំនិញ ម្ហូបអាហារ វេចខ្ជប់ស្រាប់ នៅផ្សារពោធិ៍ចិនតុង ក្នុងខណ្ឌពោធិ៍សែនជ័យ ខាងលើនេះ ពុំមានឃើញ ទំនិញហួសកាលបរិច្ឆេទទេ ហើយបានយកគំរូ ចំនួន២៦មុខ មកវិភាគ (ដូចមានក្នុង list ភ្ជាប់មកតែមួយ) ផងដែរ៕