(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ក្រោមក្រោមការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយចាប់ខ្លួនជនសង្ស័យ ចំនួន១៥នាក់ ស្ថិតនៅចំណុចផ្ទះសំណាក់យីហោ «ពេជ្រកែវមរកត» ស្ថិតនៅតាមបណ្តោយ ផ្លូវ២០១១ ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក យឹម សារ៉ាន់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅកន្លែងកើតថា ករណីបង្ក្រាបនេះកម្លាំនគរបាលរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាបងងប្អូនជីដូនមួយ និងក្មួយបង្កើតម្ចាស់ផ្ទះសំណាក់ រួមជាមួយបក្ខពួកជាង១០នាក់ទៀត។
ករណីនេះក្រុមជនសង្ស័យ បម្រុងតដៃជាមួយសមត្ថកិច្ច តែសំណាងល្អត្រូវបង្ក្រាបបានទាន់ពេលវេលាផងដែរ មិនតែប៉ុណ្ណោះក្រុមជនសង្ស័យបានចាក់ថ្នាំញៀន ចូលក្នុងបន្ទប់ទឹកអស់ជាច្រើន ដោសារតែពួកបានដឹកខ្លួនជាមុន។
វត្ថុតាងដកហូតបានរួមមានទី១៖ ថ្នាំញៀនមួយកញ្ចប់ធំ, ម៉ូតូចំនួន៨គ្រឿង កាំភ្លើងខ្លីមួយដើមមាន៨គ្រាប់ និងសម្ភារប្រើប្រាស់មួយចំនួនធំផងដែរ៕