(រតនគិរី)៖ លោក ហាក់ ហ៊ន់ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះថា ក្រោយពីបញ្ជូនខ្លួនពីក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី០៤ ខែមករា និងក្រោយពីបញ្ចប់ការសួរនាំ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន អតីតអភិបាលក្រុងបានលុង លោក អ៊ុក សំអុល ពាក់ព័ន្ធករណីលួច។
សូមបញ្ជាក់ថា ការឃាត់ខ្លួនអតីតអភិបាល ក្រុងបានលុងនេះ ធ្វើឡើងតាមដីការបស់សាលាដំបូងខេត្តរតនគិរី ពីបទ «សមគំនិតក្នុងអំពើលួច» ដែលប្រព្រឹត្តកាលពីខែមករា ឆ្នាំ២០១៧កន្លងទៅ៕