(កំពត)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពីធីប្រកាសតំណែងលោក ជាវ តាយ ជាអភិបាលខេត្តកំពតថ្មី ជំនួសលោក ចាន់ ចេស្តា ដែលត្រូវផ្ទេរទៅកាន់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងពិធីដែលបានធ្វើនៅសាលខេត្តកំពតចាស់ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ ហើយក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។