(ក្រចេះ)៖ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តក្រចេះ ក្រោមការបញ្ជាលោកឧត្ដមសេនីទោ លន់ សុផាត ស្នងការនគរបាលខេត្ត ហើយដឹកនាំដោយកម្លាំងដោយលោកឧត្ដមសេនីយ៍ត្រី ហន ប៉ូច ស្នងការរងនគរបាលទទួលផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យមើល សកម្មភាព បងប្អូនអាជីវករ ដែលលក់ដូរជុំវិញផ្សារក្រចេះនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ។
ស្របទៅនិងទិសដៅរបស់គណៈបញ្ជាការឯកភាពខេត្ត លើផែនការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុង អាជ្ញាធរខេត្តក្រចេះ បានចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់ នៅជុំវិញផ្សាក្រចេះ និងតាមផ្ទះល្វែងនានា ខណៈដែលមើលឃើញថា សព្វថ្ងៃការដាក់លក់របស់អាជីវករ កំពុងតែបំពានលើចំណីផ្លូវ ដែលជាហេតុធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់និងតែងតែបង្កភាពកកស្ទះចរាចរណ៍ជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច បានបញ្ជាក់ថា ការចុះរៀបចំសណ្តាប់ធ្នាប់ ជុំវិញផ្សាសាមគ្គីក្រុងក្រចេះ នាពេលនេះ ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ ក្នុងទីប្រជុំក្រុងក្រចេះ ឲ្យមានរបៀបរៀបរយ និងឲ្យមានសោភ័ណ្ឌភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ៕