(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ជាពិសេសសិស្ស និងនិស្សិត ឲ្យអញ្ជើញចូលរួមទស្សនា ការតាំងពិព័រណ៍វត្ថុសិល្បៈធ្វើអំពីមាស និងប្រាក់របស់ខ្មែរបុរាណ នៅសារមន្ទីរជាតិរាជធានីភ្នំពេញ ដែលមានរយៈពេល១ខែ ចាប់ពីថ្ងៃទី០៥ ខែមករា ដល់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ការតាំងពិព័រណ៍នេះ មានគោលបំណង ដើម្បីបង្ហាញនូវវត្ថុសិល្បៈធ្វើអំពីមាស និងប្រាក់របស់ខ្មែរបុរាណ ជាពិសេសរំលឹកនូវគ្រឿងអលង្ការអំពីមាស នាសម័យអង្គរដែល ជាសម្បត្តិបេតិកភណ្ឌ ឲ្យសាធារណជនបាទស្សនាដោយសេរី៕