Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានាំចេញទំនិញទៅប្រទេសចិន តិចជាងចិននាំចូលមកកម្ពុជា៧ដង

04-01-2018 16:27

(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានបញ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ បានបញ្ជាក់ថា រយៈពេល១១ខែ ឆ្នាំ២០១៧កន្លងទៅ ប្រទេសកម្ពុជា បាននាំចេញទំនិញកសិកម្ម និងទំនិញផ្សេងៗទៀត ទៅកាន់ប្រទេសចិន សរុបជាទឹកប្រាក់ចំនួនជាង៦៣៣លានដុល្លារ ខណៈដែលប្រទេសចិននាំចូលមកកម្ពុជាវិញ មានទឹកប្រាក់ រហូតដល់ជាង៤,៤៨០លានដុល្លារអាមេរិកឯណោះ។ បើប្រៀបធៀបចំនួននេះ ឃើញថាការចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន គឺតិចជាងប្រទេសចិននាំចូលមកកម្ពុជាដល់ទៅ៧ដង។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ទំនិញដែលកម្ពុជានាំចេញទៅប្រទេសចិនរួមមាន៖ ផលនេសាទ ដំឡូងមីស្ងួត ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី អង្ករ ប្រេងដូងមិនទាន់ចំរាញ់ កៅស៊ូក្រែប ឈើកែច្នៃ ក្រណាត់ ស្បែកកែច្នៃ សម្លៀកបំពាក់ ស្បែកជើង និងទំនិញផ្សេងៗមួយចំនួនទៀត។

ចំពោះទំនិញដែលកម្ពុជានាំចូលពីប្រទេសចិនរួមមាន៖ សាច់ស្រស់ ផលនេសាទ ទឹកដោះ និងផលិតផលពីទឹកដោះ បន្លែស្រស់ ផ្លែឈើស្រស់ ស្រូវសាលី ចំណីសត្វ ថ្នាំជក់ បារី ឧស្ម័ន ឱសថ ជីកសិកម្ម សម្ភារៈកាត់ដេរ ស្បែកជើង វត្ថុធាតុផលិតស្បែកជើង សម្ភារៈសំណង់ រថយន្ត ម៉ូតូ និងផលិតផ្សេងៗមួយចំនួនទៀត៕