Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតអភិបាលក្រុងបានលុង ខេត្តរតនគិរី ដែលត្រូវចាប់ខ្លួននៅភ្នំពេញ ត្រូវបានបញ្ជូនទៅដល់តុលាការខេត្តរតនគិរី នៅរសៀលថ្ងៃនេះ

04-01-2018 15:38

(រតនគិរី)៖ អតីតអភិបាលក្រុងបានលុង លោក អ៊ុក សំអុល ដែលត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីព្រឹកម្សិលមិញ នៅម្តុំមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញនោះ ត្រូវបានបញ្ជូនទៅដល់សាលាដំបូងខេត្តរតនគិរីហើយ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ថា ការឃាត់ខ្លួនអតីតអភិបាល ក្រុងបានលុងនេះ ធ្វើឡើងតាមដីការបស់សាលាដំបូងខេត្តរតនគិរី ពីបទ «សមគំនិតក្នុងអំពើលួច» ដែលប្រព្រឹត្តកាលពីខែមករា ឆ្នាំ២០១៧កន្លងទៅ។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា នៅពេលនេះលោក អ៊ុក សំអុល ត្រូវបាននាំខ្លួនចូលទៅក្នុងតុលាការតែម្តង ដើម្បីបន្តការសួរនាំ និងចាត់ការបន្តទៀត៕