Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​អភិបាលរងថ្មី នៃខេត្តសៀមរាប ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ​, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រាប់ឲ្យពង្រឹងការងារបន្ថែមទៀត

04-01-2018 15:02

(សៀមរាប)៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៃអភិបាលរង ខេត្តសៀមរាប គឺលោក ង៉ាន់ ភិរុណ។

ក្នុងពិធីដែលបានធ្វើទៅនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ក៏មានការអញ្ជើញចូលរួមពី អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង និងមន្ដ្រីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា បានណែនាំឲ្យលោក ង៉ាន់ ភិរុណ ដែលទើបប្រកាសឲ្យចូលកាន់តំណែងជា អភិបាលរងខេត្តថ្មីនេះ ត្រូវយកចិត្តទុកដាក់ និងពង្រឹងការងារមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើងថែមទៀត៕