(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ សកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា (CUP) បានរៀបចំសិក្ខាសាលាការអនុវត្តស្តង់ដារជាតិ សម្រាប់ទទួលស្គាល់គុណភាណអប់រំ លើគ្រឹះស្ថានឧត្តមសិក្សា ក្រោមវត្តមានលោកឧកញ៉ា បណ្ឌិត ឡាច សំរោង សកលលវិទ្យាធិការ នៃសកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា និងលោកសាស្ត្រាចារ្យបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការរង នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា នៅសកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា រាជធានីភ្នំពេញ។
ចំសិក្ខាសាលានេះមានគោលបំណងពង្រឹងឲ្យកាន់តែប្រសើររឡើង នូវគុណភាពអប់រំសិក្សាសម្រាប់ថ្នាក់ដឹកនាំបុគ្គលិក និងសាស្ត្រាចារ្យ សកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា (CUP)។
លោកឧកញ៉ាបណ្ឌិត ឡាច សំរោង បានថ្លែងថា បន្ទាប់ពីសិក្ខាសាលាដ៏មានសារសំខាន់នេះ បានបញ្ចប់សង្ឃឹមថា បុគ្គលិក CUP និងទទួលបាននូវចំណេះដឹងប្រកបដោយផ្លែផ្កា ជាពិសេសទាក់ទងស្តង់ដារទាំង៩របស់ ACC ដើម្បីឲ្យគណៈគ្រប់គ្រងមន្រ្តី បុគ្គលិកទាំងអស់ មានសមត្ថភាពការពង្រឹងគុណភាពអប់រំ ស្របតាមគោលការណ៍ និងត្រៀមខ្លួនសម្រាប់អញ្ជើញខាង ACC មកធ្វើការវាយតម្លៃលើសកលវិទ្យាល័យ CUP នៅពេលសមរម្យណាមួយនាពេលខាងមុខ។
លោកបណ្ឌិតសាស្ត្រាចារ្យ រ័ត្ន ឆាង បានបញ្ជាក់ពីគន្លឹះ និងផ្នែកសំខាន់ៗ នៃដំណើរការទទួលស្គាល់គុណភាពអប់រំ លើគ្រឹះស្ថានឧត្តមសិក្សា រួមមានទី១៖ អត្ថប្រយោជន៍នៃការទទួលស្គាល់គុណភាពអប់រំ, ទី២៖ ការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា, ទី៣៖ គោលការណ៍វាយតម្លៃគុណភាពអប់រំ នៃឧត្តមសិក្សាពីខាងក្រៅ, ទី៤៖ គោលការណ៍នីតិវិធីការទទួលស្គាល់គុណភាពអប់រំ នៃឧត្តមសិក្សា ទី៥៖ ការវាយតម្លៃគុណភាពអប់រំ នៃឧត្តមសិក្សាពីខាងក្រៅ, ទី៦៖ ការវាយតម្កៃគ្ណភាពអប់រំផ្ទៃក្នុង, ទី៧៖ ការវាយតម្លៃពាក់កណ្តាលអាណត្តិ និងទី៨៖ យន្តការតវ៉ា៕