(កំពង់ធំ)៖ នៅថ្ងៃទី​៤​ ខែមករា​ ឆ្នាំ២០១៨នេះ​ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សុខ ហៃ ជាអភិបាលរង នៃគណៈអភិបាលកំពង់ធំ ជំនួសលោក គង់ វិមាន ដែលត្រូវបានផ្ទេរទៅជាអភិបាលរងខេត្តព្រះវិហារវិញ។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពីអភិបាលក្រុង-ស្រុក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស ក្រុមប្រឹក្សាស្រុក ការិយាល័យនានាក្នុងស្រុក មេឃុំ មេភូមិ ស្មៀនឃុំ និងមន្ត្រីពាក់ព័ន្ធនានា ដែលប្រព្រឹត្ត​នៅសាលាខេត្តកំពង់ធំ៕