Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមទស្សនាខ្សែភាពយន្តឯកសារដ៏ពិសេសស្តីពីដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ (Video inside)

04-01-2018 07:00

(ភ្នំពេញ)៖ ខ្សែភាពយន្តឯកសារដ៏ពិសេស និងជាប្រវត្តិសាស្ត្រមួយស្តីពីការដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានចាក់ផ្សាយព្រមៗគ្នាតាមកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា នៅវេលាម៉ោង៧យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ។

សូមរំលឹកថា ចេញពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន៤នាក់ គឺលោក នុច ថន, លោក ញឹក ហ៊ន, លោក ស៊ូ គឹមស្រ៊ាង ហៅសាញ់ និងលោក វ៉ា ប៉ោអ៊ាន បានចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ក្នុងខ្សែភាពយន្តឯកសាររយៈពេលជាងមួយម៉ោង បានរៀបរាប់យ៉ាងលំអិតអំពីការសម្រេចចិត្ត និងដំណើរឆ្ពោះទៅកាន់ទិសខាងកើត កាលពីឆ្នាំ១៩៧៧ របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤រូបផ្សេងទៀត។