(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ លោក វ៉ាន់ សារាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គន្ធធារ៉ា, លោក ជូរ លឹមហួត, លោក វង់ វុធ និង អ្នកនាង កេត សត្យា)

* ព័ត៌មានជាតិ (Cambodia News)

១៖ កាដូឆ្នាំថ្មីសម្រាប់អ្នកធាក់ស៊ីក្លូ! សម្ដេចតេជោ ហ៊ុន សែន ប្រកាសបង្កើតមូលនិធិជួយអ្នកធាក់ស៊ីក្លូ និងឲ្យ​ព្យាបាលជំងឺ​នៅតាម​ពេទ្យរដ្ឋដោយឥតគិតថ្លៃ

២៖ ក្រសួងសុខាភិបាល ជូនដំណឹងផ្លូវការ ដល់អង្គភាពសុខាភិបាលក្រោមឱវាទ អំពីការផ្ដល់សេវាថែទាំសុខភាព ដោយឥតបង់ថ្លៃ ជូនដល់កម្មករធាក់ស៊ីក្លូ ចាប់ពីថ្ងៃទី០៣ ខែមករានេះតទៅ

៣៖ សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗចំពោះ​​អ្នកជិះបញ្ច្រាសតាមផ្លូវនៅរង្វង់មូលវិមានឯករាជ្យ និងព្រមានដកស័ក្តិអ្នកអន្ដរាគមន៍ បើទោះបីពាក់ផ្កាយ ឬលោកខែក៏ដោយ

៤៖ សមត្ថកិច្ចប្រកាសដាក់វិធានការ ក្តៅចាប់បង្ខំអ្នកដំណើរទាំងអស់ ឲ្យពាក់មួកសុវត្ថិភាព បើគ្មានមួកនឹងឃាត់ម៉ូតូទុក

៥៖ ប្រមុខរាជរដ្ឋាភិបាល ស្នើយ៉ាងទទូចឲ្យបញ្ឈប់ការជេរប្រមាថកម្មករនៅតាមរោងចក្រ និងការប្រមាថពលរដ្ឋ ពីសំណាក់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់

៦៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចជាអ្នកបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា មិនមែនជាអ្នកផ្ដើមឲ្យមានសង្គ្រាមនោះទេ

៧៖ សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកវិភាគមួយចំនួនថា វិភាគបែបកន្ទុយអណ្តើក មានចរិតមិនមែនជា ទស្សនវិទូ ឬសេដ្ឋកិច្ចវិទូ

៨៖ អគ្គនាយកដ្ឋានកាំកុងត្រូល ប្រកាសបិទការនាំចូល និងស្រាវជ្រាវស្វែងរកទឹកដោះគោម៉ាក Milumel, Lemiel និង Picot ក្រោយក្រុមហ៊ុននៅបារាំងរកឃើញ មានផ្ទុកបាត់តេរីនាំឲ្យប៉ះពាល់ ដល់ទារក និងកុមារតូចៗយ៉ាងខ្លាំង

៩៖ រដ្ឋមន្ដ្រី វេង សាខុន ព្រមានដកមន្ដ្រីកសិកម្មគ្រប់លំដាក់ថ្នាក់ ដែលអសកម្មការងារ និងអះអាង​ថា «ដកមិនឲ្យដឹងខ្លួន ដោយដកយ៉ាងស្ងាត់បំផុត»

១០៖ ប្រទេសទាំង១០ ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ, ចិនឈរនៅលំដាប់លេខ១ ទិញជិត២០ម៉ឺនតោន

១១៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ទិន្នផលស្រូវកម្ពុជា នៅឆ្នាំ២០១៧ នឹងទទួលបានជាង១០លានតោន

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុត! កូរ៉េខាងជើង ប្រកាសបើកខ្សែទូរស័ព្ទបន្ទាន់ឡើងវិញជាមួយកូរ៉េខាងត្បូង

២៖ ដូណាល់ ត្រាំ គម្រាមផ្តាច់ជំនួយ​ទៀតហើយ! បើប៉ាឡេស្ទីន «លែងចង់ចរចា​សន្តិភាពជាមួយ​អ៊ីស្រាអែល» នោះទីក្រុង​វ៉ាស៊ីនតោននឹងផ្តាច់​ជំនួយភ្លាម!

៣៖ លោក ដូណាល់ ត្រាំ៖ «ជួយប្រាប់លោក គីម ជុងអ៊ុន ផងថា លើតុខ្ញុំក៏មានប៊ូតុងនុយក្លេអ៊ែរដែរ ហើយខ្លាំងក្លាជាងរបស់គាត់ទៀត...»

៤៖ លោក ដូណាល់ ត្រាំ អំពាវនាវឲ្យអ៊ីរ៉ង់បើកកម្មវិធី Instagram, Telegram និងបណ្តាញសង្គមនានា ឲ្យប្រជាជនប្រើប្រាស់វិញ!

៥៖ មេដឹកនាំហាម៉ាស-ប៉ាឡេស្ទីន «អំពាវនាវរៀបចំយុទ្ធសាស្ត្ររួមគ្នា ទប់ទល់ចេតនា​ដ៏អាក្រក់​របស់អាមេរិក និងអ៊ីស្រាអែល»

៦៖ លោក ដូណាល់ ត្រាំ នឹងប្រកាសឈ្មោះ «ម្ចាស់ពានព័ត៌មានបោកប្រាស ប្រចាំអាមេរិក​ឆ្នាំ២០១៧» ដែលសារព័ត៌មានធំៗពីរ កំពុងឈរលំដាប់កំពូល!

៧៖ កូរ៉េខាងជើង «ផ្ញើសារ​ពិសេសមួយ ឲ្យកូរ៉េខាងត្បូង» ដែលជាសញ្ញា​វិជ្ជមានថ្មី​បំផុតមួយ ៕