(ភ្នំពេញ)៖ កាលពីដំណាច់ឆ្នាំ ២០១៧ ឈានចូល ២០១៨ ថ្មីៗកន្លងមកនេះ អាគារវឌ្ឍន: កាពីតាលបានប្រារព្ធពិធីឆ្លងឆ្នាំយ៉ាងអធិកអធម ដោយបានបាញ់កាំជ្រួចទទួលឆ្នាំថ្មីអស់ប្រមាណជាងដប់នាទី ភ្លឺចិញ្ចែងចិញ្ចាចពេញរាជធានីក្រោមក្រសែភ្នែក ដ៏សប្បាយរីករាយពីមហាជនរាប់ពាន់នាក់ ក្នុងរាជធានីភ្នំពេញ។
នេះជាមោទកភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានអាគារធំខ្ពស់គោរពតាមស្តង់ដាអន្តរជាតិ ទាំងផ្នែកសោភ័ណភាពនិងសុវត្ថិភាព ហើយធ្លាប់ប្រកួតឈ្នះពានរង្វាន់អាគារល្អដាច់គេ ក្នុងប្រទេសអាស៊ាន នាឆ្នាំ២០១២ និងទទួលបានសញ្ញាបត្រ បរិស្ថាន កម្រិត ហ្គោលពីសហរដ្ឋអាមេរិកផងដែរ។
គោលដៅសំខាន់ក្នុងសំណង់អាគារដ៏ស្កឹមស្កៃនេះចែកចេញជា ៣ ផ្នែក ទី១ ផ្សារទំនើប ទី២ ការិយាល័យកម្រិតខ្ពស់ (Grade A) និងទី៣ សណ្ឋាគារលំដាប់ផ្កាយ ៥ ROSEWOOD ដែលគ្រោងបើកឲ្យដំណើរការ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា អាគារវឌ្ឍនៈកាពីតាល គឺជាអគារដ៏ខ្ពស់បំផុតនៅចំកណ្តាលរាជធានីភ្នំពេញ មានកម្ពស់ ១៨៨ ម៉ែត្រ ស្មើ ៣៩ ជាន់ ដែលក្នុងនោះសណ្ឋាគារ ROSEWOOD ចាប់ពីជាន់ទី២៥ ដល់ ជាន់ទី៣៩ បំពាក់ទៅដោយសម្ភារប្រណិតទំនើបៗ ដែលមានបន្ទប់ស្នាក់នៅសរុបចំនួន ១៧៥ បន្ទប់ កន្លែងហាត់ប្រាណ អាងហែលទឹក សាលប្រជុំចំនួន ៣ ភោជនីយដ្ឋានចំនួន ៥ ប្រភេទផ្សេងៗគ្នាដូចជា Brasserie Louis, Living Room, Iza, Cuts, និង Sora។
- Brasserie Louis: ម្ហូបបែបបារាំង និងខ្មែរ។
- Living Room: អាហារសម្រន់បែបប្រណិត។
- Iza: ម្ហូបបែបជប៉ុន Izakaya ។
- Cuts: កន្លែងញុំស្រា, អាហារពេលល្ងាចបែប Steak និងគ្រឿងសមុទ្រ, អាហារប្រភេទអាំង, និង បន្ទប់អាហារដ៏ប្រណិត។
- Sora: Sky Bar សំរាប់លំហែកាយនាពេលនាត្រី។
បន្ថែមពីនេះ អាគារវឌ្ឍនៈកាពីតាល មាន ធនាគារ វឌ្ឍនៈ ការិយាល័យកណ្តាល នៅជាន់ទី ១ ដែលផ្តល់សេវាកម្មធនាគារ ៧ ថ្ងៃក្នុង ១ សប្តាហ៍ ចាប់ពីម៉ោង ៩:00 ព្រឹក ដល់ម៉ោង ៦:៣០ ល្ងាច និងសេវាកម្មបង់ប្រាក់ពន្ធ-អាករគ្រប់ប្រភេទ។ ម៉្យាងទៀតអាគារវឌ្ឍនៈ កាពីតាល ក៏មានផ្សារទំនើបដែលផ្ដល់នូវសេវាកម្មជាច្រើនដូចជា ភោជនីយដ្ឋាន ហាងតែ TWG ដែលមានតែ ហើយនិងម្ហូប ហាង Eric Kayser អាហារបារាំង ហាងលក់ទំនិញ ហាងសម្លៀកបំពាក់បុរសនារី ហាងសម្លៀកបំពាក់កុមារ ហាងសម្ភារតុបាយ ហាងលក់វ៉ាលី និងកាបូប ហាងគ្រឿងអលង្ការ និងនាឡិកា ហាងលក់ផលិតផលថែរក្សាសែ្បក និងហាងលក់ផលិតផលម៉ាកល្បីៗជាច្រើន ដូចជា Hugo BOSS, Brioni, CANALI, Christofle, Clarins, Lacoste, L’Occitane, Rimowa, Timepieces, Salvatore Ferragamo, Pazzion និង Petit Bateau, Jimmy Choo, Santoni, Stefano Ricci ជាដើម។