Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាល តែងតាំងលោកទេសរដ្ឋមន្រ្តី សេរី កុសល ជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី

03-01-2018 18:50

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ បានចេញអនុក្រឹត្យមួយ តែងតាំងលោក សេរី កុសល ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស ជាអនុប្រធាន អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី។

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី សេរី កុសល ទើបនឹងត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់មុខងារពីអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនេះ៕