(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចបានបង្កើតបច្ចេកវិទ្យាថ្មី ដែលអាចឲ្យអ្នកជំងឺខ្វាក់ មើលឃើញដូចធម្មតា។​

បច្ចេកវិទ្យានេះ ត្រូវបានគេឲ្យឈ្មោះថាកម្មវិធី SeeColor ដែលត្រូវបានតម្លើងក្នុងគ្រប់ទូរទស្សន៍​ QLED របស់​សាមសុងនៅទូទាំងពិភពលោក។ កម្មវីធីនេះពិនិត្យភ្នែករបស់អ្នកជំងឺហើយធ្វើការកែសម្រួលពណ៌ទៅតាមនោះ។​
ឥលូវនេះកម្មវិធី SeeColors អាចធ្វើឲ្យអ្នកដែលមានជំងឺខ្វាក់ពណ៌ មើលឃើញពណ៌ពេញលេញ និងគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍ QLED របស់សាមសុង។

ទូរទស្សន៍QLEDប្រើចំណុច Quantum ដើម្បីបង្កើតពន្លឺ។ ដូច្នេះអ្នករាល់គ្នាអាចទទួលបាននូវបទពិសោធន៍ជាមួយនឹងពណ៌ដ៏ស្រស់ត្រកាល ជាមួយនឹងទូរទស្សន៍ QLEDរួមទាំងអ្នកដែលមានជំងឺងងឹតពណ៌ផងដែរ។

ជំងឺខ្វាក់ពណ៌ អាចនឹងកើតឡើងចំពោះបុរសម្នាក់ក្នុងចំណោមបុរស១២នាក់និងស្ត្រីម្នាក់ក្នុងចំនោម ២០០នាក់។អ្វីដែលចោទជាបញ្ហានោះគឺថា អ្នកដែលមានជំងឺនេះមានរហូតដល់ជិត៣០០លាននាក់ឯណោះ ខណៈដែលអ្នកខ្លះមិនបានដឹងថាខ្លួនកំពុងមានជំងឺនេះទេ។ហើយទោះបីជាពួកគេដឹងក៏ដោយ ពួកគេប្រហែលជាមិនបានចាប់អារម្មណ៍ថាខ្លួនឯងកំពុងមើលពណ៌ច្រឡំនោះឡើយ។

សាស្រ្តាចារ្យ KlaraWenzel នៅសកលវិទ្យាល័យបច្ចេកវិទ្យានិងសេដ្ឋកិច្ចBudapest មានប្រសាសន៍ថា " ពួកយើងចាប់ផ្ដើមការស្រាវជ្រាវនេះអស់រយៈពេលជិត៣០ឆ្នាំមកហើយគ្មានវិធីដែលអាចព្យាបាលជំងឺប្រភេទនេះបាននៅឡើយនោះទេប៉ុន្តែយើងអាចជួយអ្នកដែលកើតជំងឺទាំងនេះបាន”។

លោក YuiYoonLee នាយកវិស្វករនៃក្រុមហ៊ុនសាមសុងអេឡិចត្រូនិច ដែលបានសហការគ្នានៅលើគម្រោងនេះពន្យល់បន្ថែមថា“កម្មវិធីSeeColors ដំណើរការតាមជំហានងាយៗ។​ បន្ទាប់ពីអ្នកប្រើប្រាស់ទាញយកកម្មវិធីនេះពី Smart TV app store អ្នកនឹងទទួលបានការធ្វើតេស្តនិងវិនិច្ឆ័យដោយជាក់លាក់មួយ ហើយកម្មវិធីនេះនឹងប្តូរការកំណត់ពណ៌របស់ទូរទស្សន៍QLEDដោយស្វ័យប្រវត្តិ តាមលទ្ធផលនៃការធ្វើតេស្តរបស់អ្នកជងឺ។អ្វីដែលពិសេសនោះគឺថាកម្មវិធីនិងទូរទស្សន៍អាចឲ្យអ្នកជំងឺខ្វាក់ពណ៌មើលឃើញពណ៌យ៉ាងច្បាស់ក្រឡែតនិងត្រឹមត្រូវដូចមនុស្សដែលមានភ្នែកធម្មតាអញ្ចឹងដែរ"។

ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចបានបង្កើតកម្មវិធី SeeColors ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ការរស់នៅរបស់មនុស្សតាមរយៈបច្ចេកវិទ្យា។

សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com