(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដកវិញ្ញាបនបត្រគ្រឹះស្ថានឥណទានជនបទចំនួន១១ ដែលពុំបានអនុវត្តស្របច្បាប់ និងបទប្បញ្ញាត្តិជាធរមាន។
គ្រឹះស្ថានឥណទានជនបទទាំង១១នោះរួមមាន៖
១៖ សមាគមន៍ជាតិទ្រទ្រង់កសិផល
២៖ វិទ្យាស្ថាន សន្ដិភាពនិងអភិវឌ្ឍន៍
៣៖ អង្គការ លូថេរ៉េន បម្រើពិភពលោក (អង្គការជីវិតថ្លៃថ្នូរ)
៤៖ អង្គការអភិវឌ្ឍជនបទខ្មែរ
៥៖ ស៊ី ខេ អឹម អេហ្វ ជី
៦៖ អង្គការសប្បុរស
៧៖ អង្គការទ្រទ្រង់សមាគមន៍ បង្កើនការអភិវឌ្ឍន៍
៨៖ អង្គការជោគជ័យ
៩៖ អង្គការឥណទានកម្ពុជា (អាយ ខេ ហ្វាយនែន)
១០៖ អង្គការ ច័ន្ទ សុខសាន្ដ
១១៖ សមាគមអភិវឌ្ឍកសិកម្ម និងទេសចរណ៍៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖