(ភ្នំពេញ)៖ ច្បាប់ថវិកាជាតិ សម្រាប់ឆ្នាំ២០១៨ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់រួចរាល់ហើយ កាលពីពេលថ្មីៗនេះ។
តើនៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប៉ុន្មានលានដុល្លារ? ក្រសួង ស្ថាប័នណាខ្លះចំណាយច្រើនជាងគេ? នៅពេលនេះ បណ្តាញសារព័ត៌មាន Fresh News សូមដកស្រង់នូវព័ត៌មានខ្លះៗ ចេញពីច្បាប់ថវិកាជាតិ ឆ្នាំ២០១៨ មកជម្រាបជូនប្រិយមិត្តអ្នកអាន៖
យោងតាមច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ បានបញ្ជាក់ថា នៅឆ្នាំនេះ រាជរដ្ឋភិបាលកម្ពុជា គម្រោងចំណាយ ២៣,៤២៨,២៩៨លានរៀល ដែលស្មើនឹងប្រមាណជិត៦ពាន់លានដុល្លារ ខណៈដែលមានគម្រោងប្រមូលចំណូលឲ្យបាន ២២,៤៣៧,១៣៨លានរៀល ដែលស្មើនឹងប្រមាណ៤.៤ពាន់លាន់ដុល្លារអាមេរិក។
ច្បាប់ថវិការជាតិឆ្នាំ២០១៨ ត្រូវបានចំណាយទៅតាមក្រសួង និងស្ថាប័ននានាទៅតាមវិស័យដូចជា៖
ក៖ វិស័យរដ្ឋបាលទូទៅត្រូវចំណាយថវិកា ២,៤៥៣,០០៧ លានរៀល (ប្រហែល៦រយលានដុល្លារអាមេរិក) ដែលត្រូវបែងចែកតាមក្រសួងស្ថាប័នដូចតទៅ៖
១៖ ព្រះបរមរាជវាំង ត្រូវចំណាយ ៩៤,៦៩៩លានរៀល
២៖ រដ្ឋសភា ត្រូវចំណាយ ១៨០,៨៨៧.៧លានរៀល
៣៖ព្រឹទ្ធសភាត្រូវចំណាយ ៧៣,៦១៧លានរៀល
៤៖ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញត្រូវចំណាយ ១១,៦៩៦លានរៀល
៥៖ ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវចំណាយ ៥៥៣,៩៧៣លានរៀល
៦៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវចំណាយ ១៥,០៤០លានរៀល
៧៖ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវចំណាយ ៣៨,៩៥៦លានរៀល
៨៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវចំណាយ ១២៣,៨៥៤លានរៀល
៩៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចំណាយ ៧៨៨,៣៩៣លានរៀល
១០៖ ក្រសួងផែនការ ត្រូវចំណាយ ៧៩,៨៨៦លានរៀល
១១៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវចំណាយ ១៧៧,៨០៣លានរៀល
១២៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចំណាយ ២០៨,៥២៤លានរៀល
១៣៖ អាជ្ញាធរសវនកម្មជាតិ ត្រូវចំណាយ ១៣,៨១០លានរៀល
១៤៖ ស្ថាប័នប្រឆាំងអំពើពុករលួយ ត្រូវចំណាយ ៤៣,៥០៤លានរៀល
១៥៖ ក្រសួងមុខងារសាធារណៈ ត្រូវចំណាយ ៤៨,៣៦៤លានរៀល
ខ៖ វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវចំណាយ ៤,០០៥,៦៦៤លានរៀល (ប្រហែល ១ពាន់លានដុល្លារអាមេរិក) ដែលត្រូវបែងចែកតាមក្រសួងស្ថាប័នដូចតទៅ៖
១៦៖ ក្រសួងការពារជាតិ ត្រូវចំណាយ ២,១៩៨,៣៧៨លានរៀល
១៧៖ ក្រសួងមហាផ្ទៃ-សន្តិសុខសាធារណៈ ត្រូវចំណាយ ១,៤០៧,០៩៥លានរៀល
១៨៖ ក្រសួងមហាផ្ទៃ-រដ្ឋបាលទូទៅ ត្រូវចំណាយ ២៥២,៦២៤លានរៀល
១៩៖ ក្រសួងយុត្តិធម៌ ត្រូវចំណាយ ១៤៧,៥៦៦លានរៀល
គ៖ វិស័យសង្គមកិច្ច ត្រូវចំណាយ ៧,០១៤,០៩៩លានរៀល (ប្រហែល១.៧ពាន់លានដុល្លារអាមេរិក) ដែលត្រូវបែងចែកតាមក្រសួងស្ថាប័នដូចខាងក្រោម៖
២០៖ ក្រសួងព័ត៌មាន ត្រូវចំណាយ ៨២,១៦៣លានរៀល
២១៖ ក្រសួងសុខាភិបាល ត្រូវចំណាយ ១,៩៦៧,៨៥១លានរៀល
២២៖ ក្រសួងអប់រំយុវជន និងកីឡា ត្រូវចំណាយ ៣,៤៣៨,០០៧លានរៀល
២៣៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវចំណាយ ១៩០,៧១៩លានរៀល
២៤៖ ក្រសួងបរិស្ថាន ត្រូវចំណាយ ១១០,០៧៥លានរៀល
២៥៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវចំណាយ ៨៩០,៨២៦លានរៀល
២៦៖ ក្រសួងធម្មការ និងសាសនា ត្រូវចំណាយ ៦៤,៩៣៥លានរៀល
២៧៖ ក្រសួងកិច្ចការនារី ត្រូវចំណាយ ៤៨,៨៨២លានរៀល
២៨៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវចំណាយ២២០,៦៤០លានរៀន
ឃ៖ វិស័យសេដ្ឋកិច្ច ត្រូវចំណាយ ៥,៦៦៦,០៩១លានរៀល (ប្រហែល១.៤លានដុល្លារអាមេរិក)
៣០៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណស៊ីវិល ត្រូវចំណាយ ៥៨,៤៣៧លានរៀល
៣១៖ ក្រសួងរ៉ែ និងថាមពល ត្រូវចំណាយ ៧៥២,៦៥០លានរៀល
៣២៖ ក្រសួងពាណិជ្ជកម្ម ត្រូវចំណាយ ១៧៩,៩៨៦លានរៀល
៣៣៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវចំណាយ ៤២៦,៥៧៦លានរៀល
៣៤៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវចំណាយ ៦៥៤,៦៨៦លានរៀល
៣៥៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវចំណាយ ៨៦,៣២៩លានរៀល
៣៦៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវចំណាយ ២,៤៧២,២៧៧លានរៀល
៣៧៖ ក្រសួងទេសចរណ៍ ត្រូវចំណាយ ១២២,១៣៩លានរៀល
៣៨៖ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវចំណាយ ៧៧០,៩៣១លានរៀល
៣៩៖ ក្រសួងឧស្សាហកម្ម រ៉ែ និងសិប្បកម្ម ត្រូវចំណាយ ១៤២,០៧៧លានរៀល
**ចំណាយមិនទាន់បែងចែកមុខសញ្ញា ៤,២៨៩,៤៣៥លានរៀល។
យោងតាមច្បាប់ថវិកានេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងដែលត្រូវចំណាយច្រើនជាងគេ គឺក្រសួងអប់រំ យុវជន និងកីឡា ចំនួន៣,៤៣៨,០០៧លានរៀល (ប្រហែល៨៥០លានដុល្លារ), ក្រសួងសាធារណការ និងដឹកជញ្ជូន ២,៤៧២,២៧៧លានរៀល (ប្រហែល៦១៨លានដុល្លារ) និងក្រសួងការពារជាតិ ត្រូវចំណាយ ២,១៩៨,៣៧៨លានរៀល (ប្រហែល៥៤០លានដុល្លារ)៕