(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាន នគបាលរាជធានីពេញ បានបញ្ជូនបុរសជាតិតៃវ៉ាន់ ដែលជាឧក្រិដ្ឋជនគ្រឿងញៀន លំដាប់អន្តរជាតិទៅតុលាការ ដើម្បីបន្តការសួរនាំ បន្ទាប់ពីត្រូវបានចាប់ខ្លួន ជាមួយថ្នាំញៀនរាប់សិបគីឡូក្រាម នៅកណ្តាលក្រុងភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនជាតិតៃវ៉ាន់រូបនេះមានឈ្មោះ ឆៃ យ៉ាងឌី (TSAI JAN-KO) អាយុ៥៨ឆ្នាំ មុខរបរជួញដូរគ្រឿងញៀន ត្រួវបានឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ២០ ផ្លូវលេខ១៣៦ ភូមិ២ សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទជួញដូរនូវសារជាតិញៀនដោយខុសច្បាប់។
ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតបានគ្រឿងញៀន ប្រភេទ ក្រាមពណ៌ទឹកសមុទ្រ ចំនួន១៩២៣៣គ្រាប់ ទម្ងន់៣៥៨១,៧៩ក្រាម, ថ្នាំក្រាមពណ៌ក្រហមសញ្ញា ( WY) ចំនួន១៣៤៨គ្រាប់ ទម្ងន់១២១,០៥ក្រាម, ក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ ទម្ងន់៧២,០៦ក្រាម និងក្រាមពណ៌សថ្លា៣ញ្ចប់ ទម្ងន់២៩៨,២៣ក្រាម ព្រមទាំងសម្ភារសម្រាប់វិច ខ្ចប់ ថ្លឹងគ្រឿងញៀន ដើម្បីបំរើសវាចែកចាយជាច្រើនមុខទៀត។
ដោយឡែកបក្ខពួកដែលកំពុងរត់គេចខ្លួន កម្លាំងសមត្ថកិច្ចបាននិងកំពុងតាមចាប់ខ្លួនផងដែរ៕