(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានប្រកាសព័ត៌មានដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន ឈ្មួញ អាជីវក ប្រជាពលរដ្ឋ និងសាធារណជន រស់នៅក្នុងលំនៅដ្ឋាន តូបលក់ ហាងទំនិញនានា ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងទីប្រជុំជន ជាពិសេសទីតាំងលក់ហ្គាស គ្មានបច្ចេកទេសត្រឹមត្រូវ នាំឲ្យមានហានិភ័យខ្ពស់ រួមទាំងរថយន្តដឹកអ្នកដំណើរ, ម៉ូតូឌុប, អ្នកលក់ហ្គាសតាមផ្ទះ ឬតូប មានឱសានវាទត្រឹមតែថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ជាកំហិត។
លោក សាន ស៊ានហូ បានថ្លែងថា សហគ្រាសពាណិជ្ជកម្ម អាជីវករ និងប្រជាពលរដ្ឋដែលប្រកបអាជីវកម្មលក់ហ្គាស ចិញ្ចឹមសត្វពាហនៈ និងអ្នកដឹកដំណើរគ្រប់ប្រភេទនៅក្នុងក្រុងប៉ោយប៉ែតឲ្យជ្រាបថា ដើម្បីចូលរួមថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបង្ការ គ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ អាយុជីវិតរបស់បងប្អូន និងអ្នកដ៏ទៃជាយថាហេតុណាមួយ។
លោក សាន ស៊ានហូ បានបន្តថា គ្រប់ម្ចាស់អាជីវកម្មដ្ឋានលក់ដូហ្គាសគ្រប់ប្រភេទ ដែលកំពុងដំណើរការអាជីវកម្មនៅតាមទីតាំង ស្តង់ផ្ទះល្វែង និងតូប នៅក្នុងទីប្រជុំជនក្រុង ត្រូវផ្លាស់ប្តូទីតាំងអាជីវកម្មរបស់ខ្លួន ទៅទីតាំងអាជីវកម្មក្រៅពីទីប្រជុំជន ក្នុងករណីមិនចាកចេញ រដ្ឋបាលក្រុងប៉ោយប៉ែតយើង និងបិទអាជីវកម្ម ឬចាត់តាំងក្រុមការងារចុះរុះរើដោយមិនទទួលខុសត្រូវសំណង នៃការខូចខាត់ឡើយ។ គ្រប់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើ (រថយន្តក្រុង រថយន្តដឹកទំនិញ រថយន្តតាក់ស៊ី ) ត្រូវចូលចាប់ និងទម្លាក់ភ្ញៀវនៅក្នុងចំណតដែលមានច្បាប់ អនុញ្ញាត ហាមដាច់ខាត់រថយន្តតាមផ្លូវសាធារណៈក្នុងករណីមិនអនុញ្ញាត តាមរដ្ឋបាលក្រុងប៉ោយប៉ែត និងចាត់តាំងក្រុមការងារធ្វើការស្ទូច យករថយន្តមករក្សាទុក និងផាក់ពីន័យតាមផ្លូវច្បាប់។
លោក សាន ស៊ានហូ បានបញ្ជាក់ថា ចំពោះបងប្អូនប្រកបមុខរបរត់ម៉ូតូឌុប ដែលចតនៅលើនានាក្នុងទីប្រជុំជន គ្មានសណ្តាប់ធ្នាប់ជាពិសេស ពីចំណុច រង្វង់មូលប៉ោយប៉ែត ដល់ខ្លោងទ្វារប្រាសាទកំពូលបីច្រកព្រំដែនកម្ពុជា-ថៃ មិនអនុញ្ញាតឲ្យចតលើផ្លូវឡើយតែត្រូវបានអនុញ្ញាត ឲ្យឈប់ចតនៅចំណុចខាងជើងផ្លូវរថភ្លើងដើម្បីរង់ចាំជញ្ជូនភ្ញៀវ។ ចំណែកម្ចាស់ទីសត្វឃាត កសិដ្ឋានឬប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វគោ ត្រូវគ្រប់គ្រោងសត្វរបស់ខ្លួនឲ្យបានហ្មត់ចត់ ចៀសវាងលែងចោលឲ្យដើរតាមផ្លូវសាធារណៈពាសវាលពាសកាលយ៉ាងអានាធិបតេយ្យ ក្នុងករណីមានសត្វគោដើរតាមផ្លូវសាធារណៈ រដ្ឋបាលក្រុង និងចាត់កម្លាំងសមត្ថកិច្ចចាប់ឃាត់ដឹកជញ្ជូន សត្វពាហនៈទាំងនោះ យកមករក្សាទុកបណ្តុះអាសន្ន និងតម្រូវឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕