(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូយោធភូមិភាគ៧របស់វៀតណាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី កម្ពុជា-វៀតណាម ដែលបានពលីជីវិតក្នុងការរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅវិមានមិត្តភាព កម្ពុជា-វៀតណាម។
កាលពីម្សិលមិញភាគីទាំង២ ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃកងយោធពលខេមរភូមិន្ទ ជាមួយបញ្ជាការដ្ឋានយោធភូមិភាគ៧ នៃកងទ័ពប្រជាជនវៀតណាមផងដែរ នៅពេលគណៈប្រតិភូរបស់វៀតណាមមកបំពេញទស្សនកិច្ចនៅកម្ពុជា៕